ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី=>កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក=>កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ បានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ សូត្រមន្តរាប់បាត្រ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់  ក្រុងឧត្តុង ខេត្តកំពង់ស្ពឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ បានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ សូត្រមន្តរាប់បាត្រ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់  ក្រុងឧត្តុង ខេត្តកំពង់ស្ពឺ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមី ព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទ ទាំង អស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះ សង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹក គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ច ដឹក នាំ របស់លោកអាចារ្យ និងព្រះគ្រូចៅអធិការ វត្ត វាំង ចាស់ ។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរ ជន ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើ បទ នមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែល ព្រះ អង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យ ពុទ្ធ បរិ ស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូត មកដល់បច្ចុប្បន្ន និងទៅអនាគត។

លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ដល់ពុទ្ធបរិស័ទទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជន និងប្រជាពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុ កុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់។

ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏បានប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃគង់នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ រួមមាន៖ ទឹកក្រូច ចំនួន២០កេស, ទឹកសុទ្ធអារ៉ូណាតូច ចំនួន៣០កេស, ទឹកសណ្ដែក ចំនួន៥កេស, ទឹកផ្លែឈើគូលែន ចំនួន៥កេស, ទឹកត្រឡាច ចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន២កេស, ស្ករស ចំនួន២០គីឡូក្រាម, កាហ្វេ ចំនួន៣កេស, ផ្លែគូលែន ចំនួន៥កេស, តែ ចំនួន៥គីឡូក្រាម, នំចិន ចំនួន២កន្ដ្រក់, ផ្លែឈើ ចំនួន២កន្ដ្រក់, ត្រីខ ចំនួន៥កេស, ត្រីងៀត ចំនួន១៥គីឡូក្រាម, សាច់ក្រក ចំនួន១០គីឡូក្រាម, មីជាតិ ចំនួន៣កេសធំ, អង្ករ ចំនួន៥០០គីឡូក្រាម និងបច្ច័យចំនួន១០លានរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!