ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីរឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដោយមន្ទីរការងារត្រូវធ្វើការទាក់ទង់ និងជួយរកការងារជូនពួកគាត់នៅតាមបណ្ដារោងចក្រ សហគ្រាសនានា ទៅតាមជំនាញរបស់ពួកគាត់ ដើម្បីបង្កេីនកម្លាំងផលិត ជួយពង្រីកសេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យតាមដាន និងដោះស្រាយសំណើសំណូមពរដែលទទួលបានពីប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនៅសេសសល់ឲ្យបានឆាប់រហ័សទាន់ពេលវេលា ពីព្រោះរដ្ឋបាលខេត្តគ្រោងនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅក្នុងអំឡុងខែ១១ ខាងមុខនេះហើយ។ ដោយឡែកសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង-ស្រុក ទាក់ទងនិងសំណើរសំណូមពរនានាដែលបានលើកឡើងដោយប្រជាពលរដ្ឋ គឺក្រុង-ស្រុកត្រូវទទួលខុសត្រូវដោះស្រាយនូវរាល់សំណើ និងសំណូមពរទាំងនោះឲ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់គ្រប់បឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព តាមបណ្ដាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាលទាំងមូល ត្រូវតែចូលរួមដាក់ពាក្សក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូសម្រាប់ឆ្នាំ២០២៥នេះឲ្យបានគ្រប់អង្គភាពទាំងអស់ ចំពោះក្រុង-ស្រុកណាដែលមិនទាន់បានដាក់ពាក្យក្នុងការប្រកួតប្រជែងត្រូវពន្លឿនក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីស្តង់ដារ និងសូចនាករដែលក្រសួងបានកំណត់ សំដៅបំពេញការផ្ដល់សេវារបស់ខ្លួនបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនិងនេះ អាជ្ញាធរក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសសុពលភាព ដើម្បីពួកគាត់ប្រើប្រាស់ស្របទៅតាមច្បាប់ ដូច្នេះគ្រប់រដ្ឋបាលក្រុង-ស្រុកកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ចេញអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តទៅដល់អភិបាលរងខេត្តដែលទទួលបន្ទុកក្នុងការងារដោះស្រាយបញ្ហាដីធ្លីទាំង៥ក្រុម ត្រូវបន្តខិតខំដោះស្រាយបញ្ចប់សំណុំរឿង និង ប្រមូលឯកសារឲ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបានច្បាស់លាស់ ចំពោះសំណុំរឿងដែលរាំងស្ទះដោយនៅមានសេសសល់បញ្ហាតិចតួច ឯកឧត្តមអភិបាលខេត្តនឹងរៀបចំប្រជុំដើម្បីដោះស្រាយបញ្ចប់ និងមានវិធានការបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!