ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីនាំចេញទំនិញគេចពន្ធ (ស្រាបារី) ឆ្លងដែនទៅកាន់ប្រទេសថៃយ៉ាងអនាធិបតេយ្យ ដោយគេឃើញក្រុមឈ្មួញ និងកម្មករសម្រុកលីជញ្ជូនឆ្លងដែនយ៉ាងរលូនបំផុត។
​អ្វីដែលជាចម្ងល់ដ៏ធំ និងជាសំណួររបស់មហាជននោះគឺ៖
​អវត្តមានសមត្ថកិច្ចជំនាញ៖ នៅចំណុចកើតហេតុ ដែលជាច្រករបៀងស្ថិតក្រោមការគ្រប់គ្រងរបស់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បែរជាមិនឃើញមានវត្តមានមន្ត្រីណាម្នាក់មកធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ។
​កម្លាំងចម្រុះនៅឯណា? បើទោះបីជាបច្ចុប្បន្ន មានការដាក់ពង្រាយកម្លាំង វរសេនាតូចលេខ ៥៥១ ដើម្បីយាមកាមតាមក្រវាត់ព្រំដែនយ៉ាងតឹងរ៉ឹងក៏ដោយ ប៉ុន្តែនៅយប់កើតហេតុ បទល្មើសបែរជាអាចប្រព្រឹត្តទៅបានយ៉ាងចំហរ ហាក់បីដូចជាគ្មានការយាមល្បាតទាល់តែសោះ។
​តើនេះជាការធ្វេសប្រហែស ឬជាការ “បើកដៃ”?

​មហាជនកំពុងដាក់មន្ទិលសង្ស័យថា តើការបាត់វត្តមានសមត្ថកិច្ចនៅកន្លែងកើតហេតុ ជាយុទ្ធសាស្ត្រ “ធ្វើមិនដឹង មិនឮ” ដើម្បីទុកផ្លូវឲ្យមេឈ្មួញនាំទំនិញចេញដោយសុវត្ថិភាពឬយ៉ាងណា? ចំណែកឯអត្តសញ្ញាណមេឈ្មួញវិញ កម្មករលីសែងហាក់មានការរុញរា និងមិនហ៊ានបង្ហើបឈ្មោះម្ចាស់ទំនិញនោះឡើយ ដែលនេះសបញ្ជាក់ថា ម្ចាស់ទំនិញអាចជាអ្នកមានឥទ្ធិពល ឬមានខ្សែស្រឡាយមិនធម្មតា។

​ក្រុមអ្នកសារព័ត៌មានយើង នឹងរង់ចាំមើលថា តើអាជ្ញាធរពាក់ព័ន្ធ និងថ្នាក់ដឹកនាំអង្គភាពខាងលើ នឹងមានវិធានការស្រាវជ្រាវរកមុខសញ្ញាមេឈ្មួញដែលនៅពីក្រោយខ្នងមកផ្ដន្ទាទោសតាមច្បាប់ដែរឬទេ? ដើម្បីជៀសវាងការរិះគន់ថា សមត្ថកិច្ចឃុបឃិតជាមួយឈ្មួញ ចាត់ទុកបទល្មើសជា “ឆ្នាំងស៊ុប” សម្រាប់ចែកគ្នាទទួលទាន។​ក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងផ្សព្វផ្សាយផ្អែកលើការពិតជាក់ស្ដែងដែលបានឃើញផ្ទាល់ភ្នែក មិនមែនជាការញុះញង់ ឬរើសអើងឡើយ។ យើងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ៖
​ទេ! ចំពោះសំណូកសូកប៉ាន់ដើម្បីលុបបំបាត់ព័ត៌មានពិត។
​មិនបំភ្លៃការពិត និងមិនបៀតបៀនសិទ្ធិអ្នកដទៃ៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ។​ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីជាម្ចាស់ ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!