ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម

ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម

ភ្នំពេញ​៖សន្និសីទកាសែត ផ្សព្វផ្សាយរបាយការណ៍ស្ដីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦»នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលសវនាការវាំងឈើ នៃទីស្ដីការក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ ក្រសួងព័ត៌មានបានបញ្ចេញរបាយការណ៍«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ខណៈនេះជាលើកទី៣ហើយដែលក្រសួងព័ត៌មានបានបញ្ចេញរបាយការណ៍ដែលស្ទង់មតិអំពីសេរីភាពសារព័ត៌មាន ដោយបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងរយៈពេល ១៥ ឆ្នាំ ចុងក្រោយនេះ ជាមួយភាពចម្រុះទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលអាចផ្តល់ព័ត៌មានទៅកាន់ ប្រជាពលរដ្ឋបានគ្រប់ច្រកល្ហក និងគ្រប់ពេលវេលាទាំងអស់។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺប្រព័ន្ធផ្សព្វផ្សាយ បែបទំនើបមានការរីកចម្រើនខ្លាំង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកសារព័ត៌មាន មានមធ្យោបាយច្រើនបែបក្នុងការផលិត និងផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយសារការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ យ៉ាងណាក៏ដោយ ស្ថានភាពវិស័យសារព័ត៌មាននៅ កម្ពុជាបច្ចុប្បន្ន អាចត្រូវបានចាត់ទុកក្នុង «ស្ថានភាពនៃការរីកចម្រើន ជាមួយការប្រឈម»។ មួយផ្នែក ប្រជាពលរដ្ឋ មានឱកាសទទួលបានព័ត៌មានកាន់តែទូលំទូលាយ លឿនរហ័ស និងមានជម្រើសច្រើនជាងមុន។ ប៉ុន្តែមួយផ្នែកទៀត ការរីកចម្រើននេះក៏នាំមកនូវបញ្ហាថ្មីៗដូចជា ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម។ ក្នុងបរិបទនេះ ព័ត៌មានលឿនមិនទាន់ គ្រប់គ្រាន់ទេ ការផ្សាយនោះត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ ទុកចិត្តបាន និងមានទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្តម រដ្ឋមន្ត្រី អ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយពីព័ត៌មានពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយទេ ខណៈនៅក្នុងបរិបទបច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងតែរីកចម្រើន ការផ្សាយផ្ទាល់របស់អ្នកសារព័ត៌មានមួយចំនួន គឺមិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ ពោលគឺការផ្សាយមានតែប្រភពម្ខាង។ ត្រង់ចំណុចនេះ ប្រសិនបើប្រភពព័ត៌មាន ត្រឹមត្រូវគឺមិនមានអ្វីចោទជាបញ្ហានោះទេ ក៏ប៉ុន្តែ ប្រភពពព័ត៌មានខ្លះ ជាប្រភពព័ត៌មានមិនត្រឹមត្រូវ ដូច្នេះ ការផ្សព្វផ្សាយចេញទៅនឹងធ្វើឱ្យមានការយល់ច្រឡំ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ គឺត្រូវតែប្រកាន់នូវគោលការណ៍តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់ ពោលគឺមុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មាន រវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ នេះគឺជាចំណុចចាំបាច់ត្រូវធ្វើក្នុងការចូលរួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះការចូលរួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយបានធ្វើឱ្យស្ថានភាពវិស័យសារព័ត៌មាននៅកម្ពុជា កំពុងទទួលការចាប់អារម្មណ៍ឡើងវិញ មុនទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ខណៈមានការវាយតម្លៃខ្ពស់ពីទិន្នន័យផ្លូវការ បង្ហាញពីវឌ្ឍនភាព ប៉ុន្តែរបាយការណ៍ឯករាជ្យវិញ បន្តលើកឡើងពីហានិភ័យដែលអ្នកសារព័ត៌មាននៅតែប្រឈមមុខ។

ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញលទ្ធផលការស្ទង់មតិទូទាំងប្រទេស បង្ហាញថា ៨០,៨% នៃអ្នកបំពេញការងារនៅវិស័យព័ត៌មាន បានវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជា ថា «មានភាពល្អប្រសើរ» ខណៈ ៨៥,៨% បញ្ជាក់ថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។របាយការណ៍ស្តីពី  ដែលចេញផ្សាយដោយ ក្រសួងព័ត៌មាន ក៏បង្ហាញថា ៧០,៤% នៃអ្នកសារព័ត៌មាន មិនបានជួបប្រទះការគំរាមកំហែង ឬអំពើហិង្សា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ខណៈ ៨៤,៦% មិនធ្លាប់ត្រូវបានប្ដឹងផ្លូវច្បាប់ពាក់ព័ន្ធនឹងការងាររបស់ខ្លួន «របាយការណ៍នេះមានគោលបំណងវាយតម្លៃស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន និងវាស់វែងសុខភាពវិស័យសារព័ត៌មាន»។

ឯកឧត្តមបន្ថែមថា៖ «សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ វិន័យវិជ្ជាជីវៈ និងទំនួលខុសត្រូវសង្គម ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។

ឯកឧត្តមក៏បានបញ្ជាក់ថា ការកែលម្អក្របខណ្ឌច្បាប់ និងការធ្វើទំនើបកម្មស្ថាប័ន បានរួមចំណែកធ្វើឲ្យបរិយាកាសសារព័ត៌មានមានស្ថិរភាពកាន់តែប្រសើរ ដោយ ៧៥,២៦% នៃអ្នកឆ្លើយតប បានវាយតម្លៃ «សណ្តាប់ធ្នាប់សារព័ត៌មាន» ថាមានភាពល្អប្រសើរ កើនឡើងពី ៧១,៨% នៅឆ្នាំ២០២៥៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!