ទាន់ហេតុការណ៍
ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ
0

ត្រីប្រា(ក្លាសេ)ចំនួន០៣រថយន្តដែលក្រុមឈ្មួញដឹកនាំចេញពីប្រទេសថៃតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបបាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖
រថយន្តចំនួន០៣គ្រឿងដឹកត្រីប្រា(ក្លាសេ) ចេញពីប្រទេសថៃតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។រថយន្តទាំង០៣គ្រឿងខាងលើជាប្រភេទរថយន្តដឹកទំនិញដែលមានផ្លាកលេខ (បាត់ដំបង 3A-2240 ) ( ផ្លាកលេខ ភ្នំពេញ 3F-4883)( ផ្លាកលេខ កំពង់ធំ3A-0959) ដែលរថយន្តទាំង០៣គ្រឿងខាងលើនេះត្រូវបានប្រភពលើកឡើងថាតែងតែធ្វើសកម្មភាពដឹកជញ្ជូនត្រីត្រីប្រា (ក្លាសេ)រាប់តោនក្នុងមួយជើងៗចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារតំបន់ស្រុកម៉ាឡៃ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្តបាត់ដំបង ដែលឆ្លងកាត់ទីតាំងគយជាច្រើនកន្លែងដោយរលូនមិនដែលឃើញមានការហាមឃាត់ឬបង្ក្រាបឡើយ បើទោះបីជាមានបទបញ្ជាពីថ្នាក់លើអោយមន្ត្រីជំនាញគ្រប់ច្រកចូលរួមទប់ស្កាត់រាល់ការនាំចូលសាច់បង្កក ត្រី សាច់ ក្លាសេ គ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាងយ៉ាងណាក្តី ជាក់ស្តែងយើងសង្កេតឃើញច្រកទ្វារតំបន់ស្រុកម៉ាឡៃ នៅតែបណ្តែតបណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនត្រីប្រា(ក្លាសេ) និងពងត្រី ជាប្រភេទត្រីប្រា បានយ៉ាងរលូនដដែល។ គួរបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល តែងតែធ្វើការឆែកឆេរនិងបង្ក្រាបបានរថយន្តដឹកជញ្ជូនត្រីក្លាសេគ្រប់ប្រភេទដែលនាំចេញពីប្រទេសថៃ ជាក់ស្តែងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការបង្ក្រាបបានរថយន្តចំនួន០៣គ្រឿងដែលក្រុមឈ្មួញដឹកជញ្ជូនត្រី និងពងត្រីប្រាក្លាសេ ពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកទំលាក់ចែកចាយនៅផ្សារប្រហុក ក្នុងទឹកដីស្រុកឯកភ្នំ បន្ទាប់មករថយន្តទាំង០៣គ្រឿងត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!