ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពល និងស្មារតីជាតិដ៏មហិមារ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរនិងលើកទឹកចិត្តខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាប់ព្រំដែនថៃ រួមទាំងសប្បុរសជន និងជនរួមជាតិ ដែលបាននឹងកំពុងសកម្មចុះសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងការឧបត្ថម្ភគាំទ្រ ជំនួយសម្ភារៈផ្សេងៗដល់កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងបំពេញភារកិច្ច ថែរក្សា ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងគ្រប់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ ក៏ដូចជនរួមជាតិដែរ បាននិងកំពុងទទួលនូវភាពកក់ក្ដៅប្រកបដោយទំនុកចិត្តខ្ពស់ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ន គឺកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែនបានទទួល និងអនុវត្តបទបញ្ជាសហការឈរជើងបំពេញបេសកកម្មប្រកបដោយភាពម៉ឺងម៉ាត់បំផុត។

បើតាមអ្នកនាំពាក្យដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ទៀតថា ទោះបីជារាជរដ្ឋាភិបាលមានភាពម្ចាស់ការ១០០ភាគរយ លើបេសកកម្មជាប្រវត្តិសាស្ត្រនេះក៏ដោយ ប៉ុន្តែសកម្មភាពនៃការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសប្បុរសជន និងជនរួមជាតិ គឺជាការផ្ដល់នូវថាមពលផ្លូវចិត្តដ៏មហិមារ ព្រមទាំងបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ ដែលធ្វើឱ្យកម្លាំងកងទ័ព និងនគរបាលការពារព្រំដែន កាន់តែមានភាពអង់អាចក្លាហាន និងក្ដីមោទនៈក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

សូមបញ្ជាក់ថា ចាប់ពីពេលដែលកងទ័ពថៃបើកការវាយឆ្មក់លើកងយោធពលខេមរភូមិន្ទ បណ្ដាលឱ្យពលីកងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរបានកើតមានជាថ្មីទៀត។ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កងយោពលខេមរភូមិន្ទ ដោយមានការសហការគាំទ្រពីនគរបាលការពារព្រំដែន បានអនុវត្តតួនាទី និងភារកិច្ចការពារបូរណភាពទឹកដីយ៉ាងគត់មត់បំផុត។ ក្នុងគ្រានេះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាប់ព្រំដែន បានចុះជាប់ជាប្រចាំដើម្បីផ្ដល់ការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!