ទាន់ហេតុការណ៍
ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ
0

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងក្នុងកម្មវិធី កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត ខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលបានបង្កលក្ខណៈងាយស្រួលឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ទទួលបាននូវ លទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមានការចូលរួមពី កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា ឆ្នាំនេះអាចចាត់ទុកថាជាឆ្នាំពិសេសមួយ ដែលការបោះឆ្នោតអសកលទាំង ២ បានដំណើរការក្នុងឆ្នាំ ជាមួយគ្នា ហើយបន្តបន្ទាប់ទៅខាងមុខទៀតមិនដឹងឆ្នាំណាទើបបានជួបគ្នាវិញម្តងទៀត ព្រោះអាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈ ៥ឆ្នាំ រីឯនីតិកាលនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានរយៈ ៦ឆ្នាំ។

­ឆ្លៀតក្នុងឱកាសនោះ លោក ផាន់ ឫទ្ធិពល ប្រធាន ល.ខ.ប ខេត្តកណ្តាល បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ក្នុងខេត្តកណ្តាល បានប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលល្អ ដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ៩៩.២៧% បើធៀបនឹងចំនួនប៉ាន់ស្មាន ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោត។ ការចូលរួមរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឱ្យឃើញពីករណីយកិច្ច និងការមានជំនឿទុកចិត្តលើការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តកណ្តាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!