ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖ស្ថិតក្នុងការអភិវឌ្ឍន៍ ពង្រីកផ្លូវនិងបង្កើតសំខាន់ៗ ដើម្បីរំដោះចរាចរណ៍ ស្របពេលដែលមានកំណើនយានយន្ត រឹតតែច្រើនជាពិសេស តំបន់ផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ. រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ក៏បានបង្កើតផ្លូវថ្មី១ខ្សែទៀតហៅថាផ្លូវ(45m) ដែលឆ្លងកាត់ពីមហាវិថីឈ្នះឈ្នះ បុកចាក់ត្រង់មកផ្លូវលេខ១៥១ តែម្តង ដើម្បីងាយស្រួល អោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើដំណើរ។ ជាក់ស្តែងនៅតាមបណ្តោយផ្លូវ១៥១ ក្រុមអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ក៏កំពុងតែមមាញឹក ស្តារប្រឡាយមេ១ខ្សែចាប់ពីព្រំប្រទល់ខណ្ឌកំបូល រហូតចាក់ចូលទៅបឹងទន្លេសាប ដែលមានទំហំទទឹង40m ជំរៅ10m ទៅ15m។
ដោយឡែកក្នុងការកសាងផ្លូវ45m ចាប់ពីមហាវិថីឈ្នះឈ្នះ រហូតមកដល់ផ្លូវលេខ១៥១
អជ្ញាធរក៏កំពុងតែកសាង ស្ពានឆ្លងកាត់ ប្រឡាយមេ១ខ្សែផងដែរ។ ចំពោះផលប៉ះពាល់ ចំផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ អជ្ញាធរក៏មានគោលនយោបាយដោះស្រាយ និងជូនដំណឹង អស់រយៈពេលជាច្រើនលើក ច្រើនសារ រួចមកហើយ។មកដល់ពេលនេះអជ្ញាធរនៅតែដោះស្រាយជូនតំណាក់កាល (លើកទី១) ដោយទទួលបាន ផ្ទះទំហំ4.5m×18m ព្រមទាំងថវិកា10000$.។

ប្រសិនបើថ្ងៃណាមួយ ការដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាល មានការប្រែប្រួល (លើកទី២) បងប្អូនបានត្រឹមតែទទួលបាន ដី១ឡូតិ៍ទំហំ4.5m×18m និងថវិកាតែ5000$តែប៉ុណ្ណោះ។

សុំរំលឹកផងដែរថា ការមករស់នៅរបស់បងប្អូនអជ្ញាធរមូលដ្ឋាន លោកបានស្រាវជ្រាវបានជាក់ច្បាស់ណាស់ ថាមកពីខេត្តណា ឆ្នាំណា ទិញដូរ សុំអាស្រយ័ផល នៅឆ្នាំណា ក្នុងនាមអជ្ញាធរមូលដ្ឋានលោកបានដឹងច្បាស់ណាស់ ទោះបីបងប្អូនខំគៀងគរ រកមនុស្សមកពីកន្លែងដ៏ទៃមកជួយធ្វើបាតុកម្ម តវ៉ាជារៀងរាល់ថ្ងៃ ក៏អជ្ញាធរមានភស្តុតាងគ្រប់គ្រាន់សំរាប់ដាក់បន្ទុក នាក់ទាំងអស់នោះដែរ។

ជាចុងក្រោយ ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកនៅតែអំពាវនាវហើយ អំពាវនាវទៀត សុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ ចិញ្ចើមផ្លូវ១៥១ ទាំងអស់ ដែលនៅសល់ប្រមាណ ជិត៣០ផ្ទះ ក្នុងចំណោម១០៨ផ្ទះ ចុងសុំអញ្ជើញមកទទួលគោលនយោបាយពីរាជរដ្ឋាភិបាល អោយបានឆាប់រហ័សពីព្រោះជិតផុត ឱសានវាទ លើកទី១ ហើយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!