ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។

ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់ ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យសម្រេចបានផែនការរៀបចំស្រ្តី ឱ្យទទួលបានមុខតំណែងដឹកនាំនិងថ្នាក់ដឹងនាំ យ៉ាងហោចណាស់ មានស្រ្តីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន គ្រប់អង្គភាពចំណុះតាមឋានានុក្រម។

បើតាមប្រមុខក្រសួងមហាផ្ទៃ វត្តមានស្រ្តីក្នុងមុខតំណែងនេះហើយដែលជាផ្នែកមួយសំខាន់មិនអាចខ្វះបាន សម្រាប់ការឈានទៅពង្រឹងឱ្យបានបេសកកម្ម ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាស តួនាទី និងការវាយតម្លៃឱ្យតម្លៃខ្ពស់ចំពោះសមត្ថភាពស្ត្រី ព្រមទាំងការបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីជំរុញទឹកចិត្តឱ្យពួកគាត់ កាន់តែមានទំនុកចិត្តក្នុងការបម្រើការងារ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនការផ្សព្វផ្សាយអប់រំ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ ដូចជា៖ ការបោកបញ្ឆោតរៀបការ ឬការសន្យាផ្តល់ការងារធ្វើដែលមានប្រាក់កម្រៃខ្ពស់ខុសពីធម្មតា ដែលជាល្បិចកលនាំឱ្យស្ត្រីធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

យោងតាមលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពប្រមុខក្រសួងមហាផ្ទៃ នាឱកាសនេះ មានគោលបំណងផ្សព្វផ្សាយជាផ្លូវការជូនដៃគូពាក់ព័ន្ធ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គមជាតិ តាមរយៈការបង្ការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍លើករណីអំពើហិង្សាលើស្រ្តីនិងក្មេងស្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

លោកជំទាវ បានបញ្ជាក់ថា ផែនការសកម្មភាពជាតិលើកទី៤ បានផ្តល់អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីបង្កើនកិច្ចអន្តរាគមន៍បង្ការ ទប់ស្កាត់ បង្កើនការឆ្លើយតប បង្កើនការទទួលបានសេវាប្រកបដោយគុណភាពនិងប្រសិទ្ធភាព នៃការសម្របសម្រួលពហុវិស័យ ដោយក្នុងនោះ យុទ្ធសាស្រ្តចំនួន៤ រួមមាន៖ ទី១. ការបង្ការ ទប់ស្កាត់ ទី២. កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ទី៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ និងទី៤. ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!