ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..

លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖នារសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា​ ឆ្នាំ​២០២៦ លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​អញ្ជើញ​ជាអធិបតី​ជួប​សំណេះសំណាល​ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​ក្នុង​វិស័យ​ព័ត៌មាន​ នៅ​សាល​ប្រជុំ​ ភោជនីយដ្ឋាន​បាយ័ន​ មុខមន្ទីរពេទ្យកាល់ម៉ែត​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន​ចំនួន​ ១២៥​នាក់​ មកពី​៥០​ អង្គភាព​សារព័ត៌មាន​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ព័ត៌មាន​ លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ ដែលតែងតែ​យក​ក្រមសីលធម៌​ វិជ្ជាជីវៈ​ មកអនុវត្ដ​ក្នុង​ពេល​បំពេញ​ភារកិច្ច​ និង​បាន​ចូល​រួមផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ ដេីម្បី​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​ព័ត៌មាន​ និង​អព្យាក្រឹត​ព័ត៌មាន​។ លោកបណ្ឌិត​ បាន​បន្ដទៀត​ថា​ ការដែល​មិន​យក​ក្រមសីលធម៌​ វិជ្ជាជីវៈ​ មកអនុវត្ដ​ នោះផ្ទុយ​ពី​ច្បាប់​ និង​បង្កឱ្យ​បាត់បង់​ទំនុក​ចិត្ត​ ពីអ្នកអាន​ ឬអ្នក​ទទួល​ព័ត៌មាន​។

លោកបណ្ឌិត​ បាន​សង្កត់​ធ្ងន់​ថា​ ស្ថាប័ន​ ឬ​ អង្គភាព​សារព័ត៌មាន​ អ្នក​រាយការណ៍​ព័ត៌មាន​ គឺដេីរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ ដេីម្បី​ឱ្យ​សង្គម​មាន​ស្ថេរភាព​ និង​រីកចម្រើន​ ខណៈ​អង្គភាព​ ឬ​ អ្នកសារព័ត៌មាន​ រាយការណ៍​នូវ​ព័ត៌មាន​ពិត​ និង​តម្លាភាព​។

ក្នុង​កិច្ច​ពិភាក្សា​ អ្នកសារព័ត៌មាន​ ដែលមាន​វត្តមាន​ចូលរួម​បាន​លេីកឡេីងថា​ កន្លង​មកបញ្ហា​ប្រឈម​ជាច្រើន​ ដែល​អ្នកសារព័ត៌មាន​បាន​ជួបប្រទះ​ មាន​ដូចជា៖មានការប្តឹង អ្នកសារព័ត៌មាន គំរៀមកំហែង មិនទុកឱកាសអោយផ្សព្វផ្សាយ កែតម្រូវឡើងវិញ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។​បងប្អូនខ្លះលើកឡើងអំពីបញ្ហាប្រឈម ដែលអង្គភាព ក៏ដូចជាអ្នកសារព័ត៌មានបានជូបប្រទៈកន្លងមក នឹងធ្វើការស្នើសុំបញ្ហាខ្លះៗទៅក្រសួងតាមរយៈលោកប្រធានសមាគមផងដែរ។​

ឆ្លៀតឱកាស​ក្នុងពិធី​សំណេះសំណាល​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ប្រគល់​លិខិត​សរសើរ​ ជូន​អ្នកសារព័ត៌មាន​ ដែលសមាគម​បាន​វាយ​តម្លៃ​ថា​បាន​អនុវត្ត​សកម្មភាព​ល្អ​ក្នុង​អាជីព​ព័ត៌មាន​ ដែលប្រកប​ដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈផងដែរ។​

ពិធីសំណេះសំណាល បញ្ចប់ទៅដោយភាពសប្បាយរីករាយសិទ្ធស្នាល ទាំងនេះបញ្ជាក់បានថា សមគមអភិវឌ្ឍន៍ វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលមានលោក​បណ្ឌិត ហោ គន្ធា ជាប្រធាន តែងតែយកចិត្តទុកដាក់​ជាមួយអ្នកសារព័ត៌មាន៕សូមអរគុណ!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!