ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
0

លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ

លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល​៖លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់បែបនេះក្នុងឱកាសដែលលោកប្រធានមន្ទីរ រួមជាមួយមន្ទីរពិសោធន៍ចល័ត្នផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប បានចុះពិនិត្យគុណភាពបន្លែ និងម្ហូបអាហារផ្សេងទៀត នៅផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) ស្ថិតនៅសួនច្បារច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ អ្នកព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៦។

លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បន្តថា៖ ចំពោះផ្សារផលិតផលខ្មែរខេត្តកណ្ដាល(ផ្សារចុងសប្តាហ៍)នេះ បានជួយប្រជាកសិករដែលស្ថិតក្នុងគម្រោងអែម ដើម្បីយកផលិតផលរបស់ពួកគាត់មកលក់នៅក្នុងផ្សារចុងសប្តាហ៍នេះ ហើយក្រៅពីលក់ផលិតផលជាបន្លែរបស់ប្រជាកសិករ ផ្សារចុងសប្តាហ៍នេះបានលក់នៅផលិតផលដែលផលិតផលិតដោយកូនខ្មែរជាច្រើនបន្ថែមទៀត។

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់បន្ថែមថា៖ ផ្សារចុងសប្តាហ៍នេះដែរ គឺចាប់ផ្ដើមលក់នៅរៀងរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមកដល់ពេលនេះមានស្តង់ចំនួន១៦ ដែលកំពុងតាំងលក់នៅសួនច្បារច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ ហើយផ្សារនេះដែរបានជួយចំពោះផលិតផលរបស់ប្រជាកសិករបានច្រើនដែលកំពុងផលិតនៅក្នុងមូលដ្ឋាន។

ទទឹមនឹងនេះលោកប្រធានមន្ទីរ បានសង្កេតឃើញថា មានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋចំពោះផ្សារចុងសប្តាហ៍នេះ ដោយមានប្រជាពលរដ្ឋមិនត្រឹមតែក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្ដាលនោះទេ គឺមានប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញផងដែរ ដែលបានមកគាំទ្រផលិតផលខ្មែររបស់យើងនៅក្នុងផ្សារចុងសប្តាហ៍នេះ ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា៖ មន្ទីរពាណិជ្ជកម្មខេត្ត មិនត្រឹមតែគ្រប់គ្រងនៅគុណភាព និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបរិភោគនូវបន្លែទាំងអស់នេះទេ គឺយើងបានគ្រប់គ្រងនៅតម្លៃឱ្យបានសមរម្យ ទៅនឹងការផលិតរបស់ប្រជាកសិករ ព្រោះការផលិតរបស់ពួកគាត់គឺផលិតនៅក្នុងផ្ទះសំណាញ់ និងស្ថិតក្រោមការត្រួតពិនិត្យរបស់គម្រោង និងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលផងដែរ។

ជាមួយគ្នានេះដែរលោកប្រធានមន្ទីរ ក៏បានផ្ដាំផ្ញើទៅដល់ប្រជាកសិករដែលជាអ្នកផលិត នៅពេលសព្វថ្ងៃនេះតម្រូវការទីផ្សារមានការកើនឡើងច្រើន ហើយយើងត្រូវតែខិតខំផលិតឱ្យបានច្រើន និងធានាឱ្យបាននៅគុណភាព និងសុវត្ថិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលជាអ្នកប្រើប្រាស់ ជាមួយគ្នានេះដែរលោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគាំទ្រផលិតផលរបស់បងប្អូនប្រជាកសិកររបស់យើងដែលកំពុងផលិតនៅក្នុងស្រុក ពិសេសមូលដ្ឋានខេត្តកណ្ដាលឱ្យបានច្រើន ព្រោះផលិតផលរបស់យើងមានគុណភាព និងសុវត្ថិភាពគ្រប់គ្រាន់សម្រាប់បងប្អូនប្រើប្រាស់។

រូបបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ចល័ត្នផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប បានធ្វើការពិសោធន៍ទៅលើ បន្លែ ផ្លែឈើ ត្រី សាច់ ចំនួន ២៣មុខ ជាលទ្ធផលមិនមានរកឃើញសារជាតិហាមឃាត់ណាមួយឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!