ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងស្ថិតនៅភូមិធ្លក(ទួលកន្ត្រើយ)សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ពលរដ្ឋកំពង់ដាក់ការសង្ស័យ ដោយឃើញ ជនជាតិវៀតណាមចេញចូលៗឥតដាច់មិនដឹងថាមានអ្វីនៅខាងក្នុង?​

អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងស្ថិតនៅភូមិធ្លក(ទួលកន្ត្រើយ)សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ពលរដ្ឋកំពង់ដាក់ការសង្ស័យ ដោយឃើញ ជនជាតិវៀតណាមចេញចូលៗឥតដាច់មិនដឹងថាមានអ្វីនៅខាងក្នុង?​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តស្វាយរៀង៖អតីតកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោដែលត្រូវបានគេស្គាល់ស្ទើរតែមួយនគរស្ថិតនៅភូមិធ្លក(ទួលកន្ត្រើយ)សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង ដែលនាពេលកន្លងមកទីនេះជាកន្លែងសង្វៀនជល់មាន់(ឥលូវបានផ្អាកដំណើរការហើយនោះ)តែគេនៅឃើញរៀងរាល់ថ្ងៃមានមនុស្សចេញចូលៗឥតដាច់មិនដឹងថាមូលហេតុអ្វី?​ពលរដ្ឋរស់នៅជិតតំបន់នោះបានប្រាប់អោយអង្គភាពសារព័ត៌មានយើងដឹងទៀតថា ពេលបច្ចុប្បន្ននេះគេនៅតែសង្កេតឃើញមានជនជាតិវៀតណាមចេញចូលបណ្តាក់គ្នាជាធម្មតាដោយមានអ្នកអង្គុយយាមរបងផ្លូវចូលទៅខាងក្នុងដោយមានរបងបិទបាំងពីខាងក្រៅជិតឈឹង ពួកគាត់ក៏បានលើកឡើងជាចម្ងល់ថា..តើនៅខាងក្នុងទីតាំងខាងលើនោះវាមានអ្វីបានជាទាក់ទាញភ្ញៀវខាងវៀតណាមដែលបានចូលមកលេងមិនដែលអាក់ខានដូច្នេះ?ឬមួយមានអ្វីដែលជាអាថ៌កំបាំងរបស់មនុស្សភពផ្កាយ(Alian)នៅខាងក្នុងទើបបានជាមានការទាក់ទាញយ៉ាងដូច្នេះទៅវិញ?គួរតែខាងមន្ត្រីឬស្ថាប័នដែលមានការពាក់ព័ន្ធសូមអញ្ជើញចុះទៅធ្វើការត្រួតពិនិត្យផងថាតើវាជាអ្វីឲ្យប្រាកដទៅ ?។​
បើតាមកិច្ចសម្ភាសន៍​របស់អ្នកសារព័ត៌មានជាមួយលោក ហួត សាម៉ៃ ចៅង្កាត់ច្រកម្ទេសក្រុងបាវិតបានប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥នេះលោកបានលើកឡើងថា ទីតាំងអតីតកាសុីខាងលើនេះពីមុនគេមានច្បាប់តែក្រោយមកបានបិទទៅវិញហើយ។ ឥលូវដល់ឮថាមានមនុស្សចេញចូលអញ្ចឹងលោកក៏មិនបានដឹងដែរចាំមើលលោកសួរគេសិន។
បើតាមប្រភពពីប្រជាពលរដ្ឋដែលមិនបញ្ចេញ អត្តសញ្ញាណ ម្នាក់រស់នៅក្បែរទីតាំងខាងលើនេះបាននិយាយតៗគ្នាថា គេមិនឃើញមានការជល់មាន់ពិតមែន តែប្រហែលជានៅមានល្បែងអនឡាញបង្កប់ខាងក្នុងហើយ។

ដោយឡែកខាងមន្ត្រីសមត្ថកិច្ចដែលនៅប្រចាំការច្រកព្រំដែនធ្លក(ច្រករបៀង)បានបង្ហើបឲ្យដឹងផងដែរថា សព្វថ្ងៃបើខាងប្រជាពលរដ្ឋទាំងសងខាងចង់ឆ្លងទៅមក(អ្នកដែលមានទីលំនៅជិតៗព្រំដែន ខ្មែរ..វៀតណាម)គឺអាចចេញឬចូលតាមច្រកការពារព្រំដែនមនោរម្យក្នុងស្រុកស្វាយទាបនិងច្រកការពារព្រំដែនធ្លកគឺផ្លូវធំខាងមុខសាលាក្រុងបាវិតចុះមកជើងពីព្រោះច្រកតូចៗខាងវៀតណាមគេបានបិទអស់ហើយមិនអនុញាតិឲ្យឆ្លងកាត់នោះទេ។
បុ៉ន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានត្រីងៀតឆ្លៀតពង(មានល្បែងអនឡាញបង្កប់ឬមិនបង្កប់ខាងក្នុង)សូមគោរពដល់មន្ត្រីឬស្ថាប័នពាក់ព័ន្ធកុំនៅស្ងៀមគួរឆ្លៀតឱកាសដ៏សមគួរណាមួយពីការប្រជុំផ្សេងៗអញ្ជើញទៅពិនិត្យឲ្យដល់ទីតាំងមួយកន្លែងនេះផងថាតើកន្លែងខាងលើនោះមានច្បាប់ឬអាជ្ញាបណ្ណ័អនុញាតិឲ្យប្រកបអាជីវកម្មឬអត់?ដើម្បីឲ្យអស់ចម្ងល់របស់មហាជន។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអរគុណ!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!