ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៥៥នាក់ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។
នាក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង៕




![[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី “រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី”!](http://k-rathaaphiwatnews.com.kh/wp-content/uploads/2025/11/Screenshot_20251107_175736-120x90.jpg)


















