ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

សិស្សប្រឡងជាប់និទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ចំនួន៨០នាក់ នៅក្រុងតាខ្មៅ ទទួលបានម៉ូតូម្នាក់មួយគ្រឿងពីរដ្ឋបាលខេត្តកណ្ដាល

សិស្សប្រឡងជាប់និទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ចំនួន៨០នាក់ នៅក្រុងតាខ្មៅ ទទួលបានម៉ូតូម្នាក់មួយគ្រឿងពីរដ្ឋបាលខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ម៉ូតូចំនួន ៨០ គ្រឿង ត្រូវបានផ្ដល់ជូនសិស្សប្រឡងជាប់និទ្ទេស A សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេងក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងនិទ្ទេស A។ ភាពជោគជ័យនេះ គឺជាមោទនភាពមិនត្រឹមតែសម្រាប់តែក្មួយៗផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពសម្រាប់ លោកគ្រូ អ្នកគ្រូ សាលារៀន និងសង្គមជាតិយើងទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ដែលទទួលបាននិទ្ទេសA សូមបន្តខិតខំប្រឹងប្រែងសិក្សានៅសាកលវិទ្យាល័យ និងការបំពេញការងារនាពេលអនាគត ដោយត្រូវចេះជ្រើសរើសជំនាញដែលក្មួយៗស្រឡាញ់ពិតប្រាកដ មិនមែនជ្រើសរើសតាមមិត្តភក្តិ ឬតាមការពេញនិយមក្នុងបណ្តាញសង្គមទេ។ ចេះរៀនដោយខ្លួនឯង តាមរយៈការសិក្សា ឈ្វេងយល់ វិភាគ ជាជាងការស្តាប់គ្រូតែមួយមុខ ដោយជំនាញនីមួយៗមានការវិវត្តន៍លឿន ជាពិសេសក្នុងបរិបទសង្គមបច្ចុប្បន្ន ក្នុងឧស្សាហកម្ម ៤.០ និងបរិវត្តកម្ម AI ។ ត្រូវចេះអភិវឌ្ឍជំនាញទំនាក់ទំនង ជំនាញត្រិះរិះពិចារណា ការធ្វើការជាក្រុម ការចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្តនានា។

លោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា៖ ឆ្នាំសិក្សា២០២៤-២០២៥​  ក្នុង​ក្រុងតាខ្មៅ មានវិទ្យាល័យ ០៨ ក្នុងនោះវិទ្យាល័យចំណេះទូទៅរដ្ឋ ០៤សាលា និងសាលាចំណេះទូទៅឯកជន​០៤សាលា ដែលមានសិស្សថ្នាក់ទី១២ ហើយបេក្ខជនចុះឈ្មោះប្រឡងមានចំនួន១.៩០០នាក់ បេក្ខជនមកប្រឡងមានចំនួន​ ១.៨៩៩នាក់។ លទ្ធផលប្រឡងជាប់ ១.៥៧៩នាក់ ស្មើនឹង៨៣,១៥% កើន ៤,៤១% ធៀបនឹងឆ្នាំ២០២៤
• និទ្ទេស A ៨០  នាក់     (ស្រី ៥៦នាក់)
• និទ្ទេស B ១៨០នាក់(ស្រី ១២០នាក់)
• និទ្ទេស ​C ៣៦៨ នាក់(ស្រី ២៣២នាក់)
• និទ្ទេស D ៥២៦នាក់  (ស្រី ៣០៦នាក់)
• និទ្ទេស E ៤២៥នាក់(ស្រី ២១៤នាក់)​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!