ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

អាជ្ញាធរខេត្តប៉ៃលិន បញ្ជូនជនជាតិថៃប្រុស ស្រី ចំនួន៥នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃវិញ..!

អាជ្ញាធរខេត្តប៉ៃលិន បញ្ជូនជនជាតិថៃប្រុស ស្រី ចំនួន៥នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃវិញ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ជនជាតិថៃ៥នាក់ (ប្រុស២ ស្ត្រី៣នាក់) ដែលលួចឆ្លងដែនបម្រុងមកស្នាក់នៅ និងធ្វើការនៅកម្ពុជាខុសច្បាប់ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់បញ្ជូនទៅថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ជនជាតិថៃទាំង៥នាក់ បានលួចឆ្លងដែនចូលមកកម្ពុជា តាមច្រកធម្មជាតិ (ច្រករបៀង) ដើម្បីមកធ្វើការនៅកម្ពុជា តែត្រូវកងកម្លាំងការពារព្រំដែន ឃាត់ខ្លួនបាន ពេលពួកគេកំពុងធ្វើដំណើរ ដោយ ថ្មើរជើង ឆ្លងព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ហើយដោយមានការចង្អុល បង្ហាញពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក្រុមការងារបានរៀបចំអាហារ និងការ ស្នាក់នៅ ជូនជនជាតិថៃទាំងនោះ ព្រមទាំងធ្វើការទំនាក់ទំនងទៅភាគីថៃ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញ។

សូមបញ្ជាក់ថា ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជា-ថៃ និងស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពតានតឹងយ៉ាងណាក៏ដោយ និងទោះបីជាមានការបង្រ្កាបជាញឹកញប់ពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេស ក៏បទល្មើសលួចឆ្លង ដែនខុសច្បាប់នៅតែកើតមានឡើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!