ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំព្រៃពួច និងឃុំដំណាក់អំពិល រួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា

អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំព្រៃពួច និងឃុំដំណាក់អំពិល រួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា ពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋានខ្លួន តាមការកំណត់របស់មន្ត្រីជំនាញរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសចែកប័ណ្ណកម្មសិទ្ឌិនេះតទៅ ជៀសវាងមានការបង់សេវាលើកការថែរក្សាប័ណ្ណជូនម្ចាស់កម្មសិទ្ធ។

ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,២៣៦ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ ស្ថិតនៅឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិល ស្រុកអង្គស្នួល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីអាជ្ញាធស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានប័ណ្ណហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អកុំឱ្យបាត់បង់ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់។ នៅពេលមានការបាត់បង់គឺតម្រូវឱ្យធ្វើប័ណ្ណទុតិយតាឡើងវិញ ហើយចំពោះការចេញប័ណ្ណទុតិយៈតានេះ ពិតជាពិបាកស្មុគស្មាញណាស់ ត្រូវទាមទារការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចេញជូន បើមិនមានលក្ខណៈត្រឹមត្រូវនោះទេ អាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រោយទៀតក្នុងការទិញ លក់បង្កជាវិវាទផ្សេងៗ។ ដូច្នេះនៅពេលដែលមានការបាត់បង់ប័ណ្ណកម្មសិទ្ធិដីធ្លី សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់ទៅជួបជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានខ្លួន ដើម្បីផ្ដល់ព័ត៌មាន ឯកសារពាក់ព័ន្ធនានា ក្នុងការសុំធ្វើប័ណ្ណបានទុតិយតាត្រឹមត្រូវស្របតាមច្បាប់។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បញ្ហាដីធ្លីរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងប្ដេជ្ញាខិតខំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានលឿនរួចរាល់អស់នៅចុងឆ្នាំ ២០២៥នេះ។ ពីព្រោះការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តគិតគូរពីការសម្អាតបរិស្ថាន និងការទុកដាក់សំរាមសំណល់រឹងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ បរិស្ថានល្អផ្តល់នូវភាពស្អាត សេចក្តីថ្លៃថ្នូរ មានសេរីសួស្តី និងសុខភាពល្អ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា សំរាមគឺកើតចេញពីយើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែចូលរួមសម្អាតថែទាំទាំងអស់គ្នា ត្រូវនាំគ្នាដាំដើមឈើ ដើមផ្កាលម្អបរិស្ថាន ដោយចាប់ផ្ដើមពីជុំវិញខ្លួនយើង ផ្ទះយើង ភូមិយើង ស្រុកយើង ខេត្តយើង និងប្រទេសយើងទាំងមូល។

បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់គណៈបញ្ជាការឯកភាពស្រុកគ្រប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសនោះគឺ ត្រូវមានវិធានការទប់ស្កាត់ ករណីក្មេងទំនើងកុំឱ្យកើតឡើងក្នុងមូលដ្ឋានជាដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការក្នុងការដោះស្រាយបញ្ហាទឹកជំនន់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ និងកូនក្មេង៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!