ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

លួចម៉ូតូ០៣ខេត្តត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន០៩នាក់ទាំងអ្នកទទួលផលផងដកហូតម៉ូតូ១៥ គ្រឿងនិងផ្លាកលេខម៉ូតូ២១សន្លឹក..!​

លួចម៉ូតូ០៣ខេត្តត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន០៩នាក់ទាំងអ្នកទទួលផលផងដកហូតម៉ូតូ១៥ គ្រឿងនិងផ្លាកលេខម៉ូតូ២១សន្លឹក..!​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប
បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៩:៤០ នាទី រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០ នាទី សមត្ថកិច្ចយើងបានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( លួចយកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ០៩ នាក់ មកកាន់ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ ហឿន រក្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ អៀង មុន្នី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ចិត្ត ណាវី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
4️⃣ ឈ្មោះ ណែត ម៉េងហួរ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
5️⃣ ឈ្មោះ ខាន ប៊ុនរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
6️⃣ ឈ្មោះ ថា ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
7️⃣ ឈ្មោះ ហឿម ចាន់ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
8️⃣ ឈ្មោះ កាន គីម ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
9️⃣ ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ( ជាអ្នកទទួលផលចោរកម្ម )

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកខ្លួនពិតជាបានធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូ ចំនួន ១១ លើក មកហើយ ដោយនៅក្នុងខេត្តបាត់ដំបងចំនួន ០៦ លើក ខេត្តបន្ទាយមានជ័យ ០៤ លើក និងខេត្តកំពង់ឆ្នាំង ០១ លើក ។

វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ចំនួន ១៥ គ្រឿង
– ស្លាកលេខ ចំនួន ២១ សន្លឹក

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!