ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងចំណោមអ្នករងរបួស៖

៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។

១នាក់ ជាវីរជនកងទ័ព ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។

កងទាហានសៀមបានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនចេញតវ៉ា។ ក្នុងនោះ កងទាហានសៀមបានប្រើអំពើហិង្សាឃោរឃៅ ដោយ៖

-បាញ់ផ្សែងពុល ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងភ្នែក
-បាញ់កាំភ្លើង កូនគ្រាប់កៅស៊ូ និងគ្រាប់ឃ្លី បណ្តាលឲ្យរងរបួសធ្ងន់ស្រាល
-ប្រើឧបករណ៍បំពងសម្លេងខ្លាំង ប៉ះពាល់ដល់ប្រព័ន្ធស្តាប់ និងសុខភាពសាធារណៈ។
ក្រុមគ្រូពេទ្យ បានអះអាងថា នេះជាអំពើឃោរឃៅ និងអមនុស្សធម៌ មកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលគ្មានអាវុធ ហើយគួរត្រូវបានកត់សម្គាល់ និងចងចាំជាប្រវត្តិសាស្ត្រមនុស្សជាតិ។

យើងខ្ញុំ សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសហភារៈទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងស្មោះត្រង់ ស្វិតស្វាញ និងដោយបុរេសកម្ម ក្នុងការជួយសង្គ្រោះ និងបម្រើប្រជាជន និងជាតិមាតុភូមិ។

បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «អំពើហិង្សាដែលបង្កដោយទាហានថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។

ករណីនេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៣៖៤៤នាទី ដោយកងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។

ការតវ៉ាការពារដីស្របច្បាប់របស់ខ្លួន បានបណ្តាលឱ្យ សមត្ថកិច្ចថៃបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី បណ្តាលឲ្យកងកម្លាំង ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

ករណីនេះទង្វើរបស់កងកម្លាំងចម្រុះរបស់ថៃ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ ដែលប្រទេសទាំងពីរឯកភាពគ្នា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!