ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញជា​អធិបតីភាព​ក្នុងពិធីសំណេះសំណាល និងដាំកូនត្នោត ដើម្បីបង្កើនភាពបៃតង នៅស្រុកពញាក្រែកចំនួន ២២០០០ដើម

ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញជា​អធិបតីភាព​ក្នុងពិធីសំណេះសំណាល និងដាំកូនត្នោត ដើម្បីបង្កើនភាពបៃតង នៅស្រុកពញាក្រែកចំនួន ២២០០០ដើម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព​ក្នុងពិធីសំណេះសំណាល និងដាំកូនត្នោត ដើម្បីបង្កើនភាពបៃតង នៅស្រុកពញាក្រែកចំនួន ២២០០០ដើម ក្រោមអធិបតីភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម​ លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ។ ឯកឧត្តមបណ្ឌិតប្រធាន បានជំរុញឱ្យមានចូលរួមទាំងអស់គ្នា មានជំនឿជឿជាក់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។ «ការដាំដើមត្នោត និងដើមឈើឱ្យបានច្រើន ជំរុញឱ្យកម្ពុជាមានភាពស្រស់ស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការឆ្លើយតបនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។» ។

សូមបញ្ជាក់ថា ការដាំដើមត្នោតនេះ គឺជាលើកទី៤ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ បានចូលរួមដាំដើមត្នោតនិងដើមឈើព្រៃ ចំនួន២២០០០ ដើម នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ នៅឆ្នាំ២០២៤ កន្លងមកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលបាលខេត្តត្បូងឃ្មុំ យុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ សប្បុរសជន អ្នកស្មគ្រចិត្ត និងប្រជាពលរដ្ឋ បានដាំកូនត្នោត បានចំនួន១៥០០០ ដើម និងដើមឈើជាច្រើនផ្សេងទៀត នៅតាមព្រំដែនកម្ពុជា វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតងនៅកម្ពុជា។

មុននឹងបញ្ចាប់ ឯកឧត្តមបណ្ឌិតប្រធាន បានប្រគល់កូនឈើតំណាងជូនដល់នាយកសាលា និង រដ្ឋបាលស្រុក ឃុំ/សង្កាត់ ដើម្បីបណ្តុះផ្នត់គំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!