ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា ថ្ងៃចុងក្រោយ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥»

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា ថ្ងៃចុងក្រោយ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងរយៈពេល៦ថ្ងៃមកនេះ ឃើញប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកទស្សនា និងជួយទិញបន្លែផ្លែឈើក្នុងពិពណ៌ផ្លែឈើបាត់ដំបង យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ ខ្លះទិញផ្លែឈើញ៉ាំផ្ទាល់នៅទីនោះ ខ្លះទៀតច្រកថង់ ច្រកកេះ ខ្លះច្រកការ៉ុងដឹកយកទៅផ្ញើរសាច់ញាតិ បងប្អូនដើម្បីបានភ្លក់រស់ជាតិ ប្រកប ដោយភាពជឿជាក់លើគុណភាពថាជារបស់កសិករខ្មែរពិតៗ និងមានការត្រួតពិនិត្យពីមន្រ្តីជំនាញត្រឹមត្រូវ ។

គួរកត់សម្គាល់ថាក្នុងរយៈពេលបីថ្ងៃនេះព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ម្ចាស់ចំការនានាបានបេះផ្លែទុរេន ដាក់លក់ស្ទើរមិនទាន់ ដោយលក់បានរហូតដល់ជាង២៧តោន នេះបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងដល់កសិផលដែលដាំដុះដោយកសិករខ្មែរផ្ទាល់នៅខេត្តបាត់ដំបង នេះបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្ត។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះក៏មានមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីដំបូងនៃពិពណ៌ផងដែរ បន្ថែមពីនោះក៏មានស្តង់លក់ផលិតផលនានា និងការប្រគុំតន្រ្តីកំសាន្តសប្បាយផងដែរ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្នុងរយៈពេលបីថ្ងៃដំបូងនៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ ចាប់ពីថ្ងៃទី២៧ដល់២៩មិថុនា មានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកទស្សនាកំសាន្តចំនួនជាង១០ម៉ឺននាក់ ក្នុងនោះ ភ្ញៀវជាតិជាង១០ម៉ឺនបីពាន់នាក់ និងភ្ញៀវអន្តរជាតិ ជាង៥០០នាក់ ៕  អត្ថបទ ៖ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!