ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពម្ចាស់ការលើសន្តិសុខស្បៀងរបស់កម្ពុជាក្នុងកាលៈទេសៈលំបាក និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពម្ចាស់ការលើសន្តិសុខស្បៀងរបស់កម្ពុជាក្នុងកាលៈទេសៈលំបាក និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ភាពម្ចាស់ការលើសន្តិសុខស្បៀងក្នុងពេលកម្ពុជាជួបការលំបាកដូចជាការរាតត្បាតជំងឺកូវីដ១៩ និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា។ ផ្អែកលើការឆ្លងកាត់សង្គ្រាមនេះ និងព្រឹត្តិការណ៍អាក្រក់កន្លងទៅកម្ពុជាបានជំរុញផលិតកម្មក្នុងស្រុក និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសថែមទៀតផង។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវនេះ គឺ​បានធ្វើឱ្យយើងបង្ហាញនូវភាពម្ចាស់ការ ក្នុងកាលៈទេសៈដែលលំបាក ឧទាហរណ៍កំលុងកូវីដ១ យើងបិទទាំងអស់ ទោះបីមានឡានទំនិញនៅបើកខ្លះ ប៉ុន្តែ វាមិនដូចមុនទេ ផលិតផលខ្លះ គឺត្រូវបិទនាំចូលទាំងស្រុង […] អ៊ឹចឹងយើងមានភាពម្ចាស់ការរបស់យើងផ្គត់ផ្គង់ផ្ទៃក្នុង»

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ៗថា នៅចំពោះមុខនៃបញ្ហាបិទព្រំដែនរវាងកម្ពុជា និងថៃ ដោយហាមឃាត់មិនឱ្យទំនិញរបស់ថៃ ចូលមកចរាចរណ៍លក់នៅលើទឹកដីកម្ពុជា នៅក្នុងដំណាក់កាលប្រទេសទាំងពីរកំពុងមានជម្លោះនេះ គឺបានបង្ហាញឱ្យឃើញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា នៅច្រើនវិស័យ ដែលអាចឱ្យកម្ពុជា ម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាកនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាក់ស្តែងបញ្ហាព្រំដែនដែលកំពុងតែកើតមានឡើងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាយូរឆ្នាំ គឺបានពង្រឹងលើវិស័យអប់រំ, សុខាភិបាល ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា សេវាអ៉ីនធឺណែត ជាដើម។ ចំណុចនៃការពង្រឹងសមត្ថភាពក្នុងភាពជាម្ចាស់ការរបស់កម្ពុជា គឺបានចេញដោយរាជរដ្ឋាភិបាល និងមានការចូលរួមពួតដៃគ្នាពីសំណាក់វិស័យឯកជនផងដែរ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោនបាយ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា លើដំណើរការអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនេះ បានធ្វើឱ្យកម្ពុជាអាចតទល់បានដោយងាយស្រួលចំពោះការព្យាយាម និងការប៉ុនប៉ង់គំរាមកំហែងពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជា។

ចំពោះបញ្ហាដែលកំពុងកើតឡើងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើទោះបីជាមានការគំរាមកំហែងតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ គំរាមកំហែងតាមផ្លូវច្បាប់ ជាពិសេសការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ដោយប្រកាសបិទច្រកព្រំដែនមិនឱ្យទំនិញចូលមកកម្ពុជា បិទការនាំចូលប្រេង បិទភ្លើង បិទប្រព័ន្ធអ៉ីនធឺណែត និងការគំរាមកំហែងនានារបស់ថៃ គឺមិនអាចធ្វើអ្វីមកលើកម្ពុជា ជាដាច់ខាត។ ចំណុចនេះដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយវិនិយោគ ក្នុងភាពជាម្ចាស់ការរបស់ខ្លួនលើគ្រប់វិស័យ។

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានគូសបញ្ជាក់ថា៖ «ភាពជាម្ចាស់ការលើខ្លួនឯងនេះ គឺគ្មាននរណាគេមើលងាយកម្ពុជា បាននោះទេ។ នេះជាគោលនយោបាយដ៏ត្រឹមត្រូវ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ សន្តិភាពរបស់យើងរឹងមាំអាចធានា បើបើសិនជាគ្មាននយោបាយឈ្នះឈ្នះ ប្រហែលម៉ោងនេះយើងពិបាក ហើយរត់ទៅពឹងលិច ពឹងកើត ដើម្បីជួយ តែយើងបញ្ចប់សង្គ្រាមស៉ីវិល បានភ្ជាប់តំបន់អតីតគ្រាប់ផ្លោងទៅជាតំបន់កសិកម្ម មានហេដ្ឋារចនាសម្ព័ន្ធ ជាទីតាំងដែលប្រជាជនរស់នៅសម្បូរសប្បាយ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចបានណែនាំឱ្យរៀបចំគោលនយោបាយវិនិយោគ ដើម្បីជំរុញបង្កើនករអភិវឌ្ឍកសិឧស្សាហកម្ម និងឧស្សាហកម្មនៅភាគខាងលិចប្រទេសកម្ពុជាបបន្ថែមទៀត។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុ​ន ម៉ាណែត បានគូសបញ្ជាក់ថា ភាពធន់របស់កម្ពុជានេះគឺបានចាក់ឫសនៅក្នុងគោលនយោបាយ «ឈ្នះឈ្នះ» របស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកដល់ការសន្តិសុខស្បៀង សុខសន្តិភាព ការអភិវឌ្ឍន៍ និងផលិតភាពរបស់ប្រទេស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!