ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវនិងព្រែកកំពង់ស្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារបានជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងទទួលបានដូចខាងក្រោម៖
– អាជ្ញាធរឃុំទឹកល្អក់បានលើកឡើងថា៖
o នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ២ភូមិ គឺភូមិជ្រលង (មានប្រជាពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) ទទួលរងផលប៉ះពាល់ប្រមាណ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣គ្រួសារ ស្មើនឹង ១២៨៧នាក់) ទទួលរងផលប៉ះពាល់ប្រមាណ ៧២គ្រួសារ
o រោងចក្របានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ
o នៅក្នុងភូមិ ក្បែរោងចក្រមានប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា ជាលក្ខណៈគ្រួសារ និងមានការនេសាទសមុទ្រជាលក្ខណៈគ្រួសារផងដែរ
o នៅពេលមិនទាន់មានរោងចក្រ ប្រជាពលរដ្ឋអាចចិញ្ចឹម ត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា  ដោយទទួលបានផលជារៀងរាល់ឆ្នាំ ហើយប្រជាពលរដ្ឋអាចរកចំណូលបានប្រមាណ ៨ មឺនរៀល ទៅ ១០ មឺន រៀល ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នអាចរកបាន ៥ ពាន់ទៅ ១មឺន រៀល ប៉ុណ្ណោះ រីឯការចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គាមានការថយចុះ និងងាប់ស្ទើរទាំងស្រុង ព្រោះមានការបង្ហូរសំណល់រាវដែលមានក្លិនស្អុយចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ និងធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញ ដោយមានជំងឺដូចជា ផ្លូវដង្ហើម អាលែហ្សី រមាស់ ជាដើម
o ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ប្តូរមុខរបរទៅធ្វើការរោងចក្រ ដើម្បីរកថវិកាបង់សងបំណុលធនាគារ។
 សំណូមពរ ៖ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ មានជំងឺផ្សេងៗ និងធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងែ។
– ក្រុមការងារបានសម្ភាសន៍ប្រជាពលរដ្ឋចំនួន ២៧គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ២០០គ្រួសារ ក្នុងភូមិជ្រលង និងភូមិកំពង់ស្មាច់តូច ដោយទទួលបានយោបល់រួមដូចខាងក្រោម៖
o ចាប់តាំងពីដំណើរការមកក្រុមហ៊ុនបានបង្កឱ្យមានការបំពុលទឹកអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ធ្វើឱ្យទឹកស្អុយ ប្រើប្រាស់លែងកើត ជីវៈចម្រុះមិនអាចរស់នៅបាន
o បង្កឱ្យមានក្លិនស្អុយពេញភូមិ ពិបាករស់នៅ
o ការនេសាទមានការថយចុះខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ផលរបររបស់ពួកគាត់ បង្ខំឱ្យគាត់ទៅធ្វើការរោងចក្រ  និងចំណាកស្រុក
o ធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមត្រី ងាវ បង្គារ ក្តាម ដោយមិនអាចចិញ្ចឹមបាន ងាប់ជាបន្តបន្ទាប់ និងខាតបង់ថវិកាអស់
o មួយភាគធំបានជំពាក់ធនាគារដោយសារយកលុយទៅទិញឧបករណ៍នេសាទ ឬធ្វើវារីវប្បកម្ម តែមិនអាចនេសាទ ឬវារីវប្បកម្មបាន
o ប៉ះពាល់ដល់សុខភាព ដូចជារមាស់សើរស្បែកពេលចុះទឹក រលាកផ្លូវដង្ហើម ជាដើម
ប្រជាពលរដ្ឋបានសំណូមពរ ឱ្យក្រុមហ៊ុនត្រូវសម្អាតទឹកឱ្យបានស្អាតមុននឹងបង្ហូរចេញ ធ្វើយ៉ាងណាឱ្យព្រែកស្អាតឡើងវិញ ដើម្បីឱ្យមានត្រី ងាវ បង្គា ក្តាម អាចរស់នៅបាន និងអាចរកនេសាទ ឬចិញ្ចឹមត្រី ងាវ បង្គា ក្តាម។ បើក្រុមហ៊ុនមិនអាចធ្វើបានទេ សំណូមពរឱ្យបិទក្រុមហ៊ុន ដើម្បីកុំឱ្យបង្កផលប៉ះពាល់បន្តទៀត។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃដដែល បានចុះពិនិត្យអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ ហើយបានពិនិត្យឃើញថា ទឹកអូរព្រែកផ្អាវទាំមូលត្រូវបានបំពុលដោយសំណល់រាវបញ្ចេញពីរោងចក្រ KUBON ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ចុងព្រែកដែលភ្ជាប់ទៅនឹងព្រែកកំពង់ស្មាច់ ដោយទឹកមានសភាពល្អក់ មានក្លិនស្អុយខ្លាំង មានកំណកខ្លាញ់ និងកំទេចស្បែកអណ្តែតពេញផ្ទៃទឹក និងកកជាប់ឬសដើមកោងកាង និងគល់ដើមចាក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!