ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
0

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមគាំទ្រផលិតផលរបស់សមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នៅក្នុងទឹកដីខេត្តកណ្ដាល ព្រមទាំងជំរុញ និងលើកស្ទួយដល់ឆាកអន្តរជាតិ ដើម្បីឱ្យគេទទួលស្គាល់ ក្នុងគោលបំណងការពារ អភិរក្សវប្បធម៌របស់យើងទៅថ្ងៃក្រោយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល ស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា៖ សមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ជាសមាគមមិនស្វែងរកប្រាក់ចំណេញ ហើយសមាគមនេះបង្កើតឡើងក្នុងគោលបំណងដើម្បីការពារ និងផ្សព្វផ្សាយទេពកោសល្យជាងទង និងកិត្តិនាមដ៏ល្បីល្បាញនៃគុណភាពចម្លាក់ប្រាក់ស្ពាន់ ក្នុងខេត្តកណ្តាល សម្រាប់ជាប្រយោជន៍ដល់ជាងទង អាជីវករ ឬប្រតិបត្តិករ និងអ្នកប្រើប្រាស់ ព្រមទាំងមានគោលដៅ បង្កើនទំនាក់ទំនង និងកិច្ចសហការរវាងជាងទង អ្នកកែច្នៃ អាជីវករ សហគ្រាសធុនតូច និងមធ្យម អង្គការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងកិត្តិនាមផលិតផលចម្លាក់ប្រាក់ស្ពាន់ តាមរយៈការបង្កើនគុណភាព និងទប់ស្កាត់ការក្លែងបន្លំផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ និងដើម្បីធានាគុណភាពផលិតផលចម្លាក់ប្រាក់ស្ពាន់ និងប្រភពដើមផលិតផល តាមរយៈការបញ្ជាក់ និងបិទរូបសញ្ញាម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” នៅលើផលិតផលផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា៖ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការអនុវត្ត ផែនការសកម្មភាពដែលជាគោលដៅអាទិភាព ដោយផ្តោតលើការបន្តពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយលើកស្ទួយវិស័យឯកជន ដើម្បីធ្វើពិពិធកម្មទំនិញឱ្យសម្បូរបែបសម្រាប់ បម្រើការនាំចេញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហ ភាពឱ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

បន្ថែមពីនេះឯកឧត្តម រដ្ឋលេខាធិការ បានណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បន្តជំរុញ និងលើកទឹកចិត្តដល់ជាងទង និងអាជីវករផ្សេងៗ ឱ្យគាត់ចូលជាសមាជិកសមាគម និងប្រើប្រាស់រូបសញ្ញាម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” នៅលើផលិតផលរបស់ខ្លួន ដើម្បីបញ្ជាក់អំពីគុណភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!