ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
0

ដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះវិហារ៖ ផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយស្រាវជ្រាវរកឃើញថា ឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាឱ្យធ្វើការបង្ក្រាប។

បើតាមអាជ្ញាធរស្រុកឆែប បានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដឹកនាំកំលាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប រួមទាំងក្រុមមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយមន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ សហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 មួយគ្រឿង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ។ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញ៖ ផ្លែដូងក្រអូបចំនួន ២៨៥០ ផ្លែស្នើនឹង ១៥០០គីឡូក្រាម , ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើនឹង ៤២០លីត្រ ,សាច់ដូង ២៤គីឡូក្រាម ។
មន្ត្រីគយបានសាកសួរ និងស្រាវជ្រាវរកឃើញថា ដូងក្រអូបទាំងអស់នេះ គឺបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលតាមទូកឆ្លងកាត់កំពង់ចម្លង ឃុំកំពង់ស្រឡៅស្រុកឆែប ជាប្រភេទទំនិញដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់។
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋករខេត្តកំពង់ធំ ព្រះវិហារ បានចាត់កម្លាំងក្រោមឱវាទ យកទំនិញទាំងនោះ ទៅធ្វើការដុតបំផ្លាញចោល នៅក្នុងបរិវេណសាលាស្រុកឆែប។

សូមបញ្ជាក់ថា ការដុតបំផ្លាញចោលនេះ មានការចូលរួមពី លោក អភិបាលស្រុក កំលាំងអធិការដ្ឋាននគរបាលស្រុក កំលាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីគយ និងអ្នកបើកបរ ឡានដឹកដូងក្រអូបនេះផងដែរ៕ដោយ ខៀវ ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!