ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាបនាលើកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ក្រុងបាវិត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្វាយរៀង​៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកតំណាងក្រុមហ៊ុនដឹញូ វីនេទៀន រីហ្សត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូនពីសារបាននៃការស្ថាបនាផ្លូវនេះថា ផ្លូវនេះ គឺជាកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ដែលរាជរដ្ឋាភិបាល បានស្ថាបនានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លាតសន្ធឹងចាប់ពីបង្គោលព្រំដែនលេខ ១៧១ ក្នុងសង្កាត់បាវិត ដល់បង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ប្រាសាទ មានប្រវែង ១១គ.ម និងជាប្រភេទផ្លូវក្រាលក្រួសក្រហម ប៉ុន្តែកន្លងមក ផ្លូវនេះ បានទទួលរងនូវការខូចខាតមួយចំនួន ដោយសារការប្រើប្រាស់ផង និងដោយសារភ្លៀងផងនៅរដូវវស្សា ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ផ្លូវរបស់យើង ឆ្លើយតបទៅនឹងកំណើន ប្រជាជន កំណើន នៃការប្រើប្រាស់ និងបម្រើឲ្យការរីកចម្រើននៅក្នុងមូលដ្ឋាននិងជាពិសេសបំផុតដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត និងមានការឯកភាពពីកងវិស្វកម្ម អគ្គបញ្ជាការ ក្រសួងការពារជាតិ (ដែលជាអង្គភាពស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន)

និងបានសម្រេចធ្វើការកែលម្អ ដោយធ្វើការលើកកម្ពស់គុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវបេតុង (បើគិតពីរយៈពេលដូចជាមិនដល់កន្លះឆ្នាំនោះទេ បានស្ថាបនារួចរាល់) ដែលយើងទាំងអស់គ្នា កំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្ដម បន្តថា ក្នុងនាមអាជ្ញាធរខេត្ត សូមយកឱកាសនេះ ចូលរួមត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បាវិត និងសង្កាត់ប្រាសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ និងសូមថ្លែងនូវការអរគុណចំពោះក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ដោយបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបប្រមាណ២,៥លានដុល្លារ ក្នុងការជួយឧបត្ថម្ភទាំង ស្រុងដល់ការស្ថាបនាផ្លូវមួយខ្សែនេះ រួមជាមួយនិងការបំពាក់អំពូលភ្លើងសូឡាអមសងខាងផ្លូវប្រមាណជាង៣៦៨អំពូល។

សមិទ្ធផលទាំងនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងស្មារតីរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋ និងវិស័យឯកជន ក្នុងកិច្ចគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅក្នុងមូលដ្ឋានរបស់យើងជាពិសេសគឺនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្ដង ។
ជាចុងបញ្ចប់នៃពិធីនេះដែរឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវអំណោយ (ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនផងដែរ) សម្រាប់ជូនចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ និងថវិកា ៥ម៉ឺនរៀល,ជូនរដ្ឋបាលក្រុងបាវិត ចាត់ចែងរៀបចំកម្មវិធី ចំនួន ៧លានរៀល,ជូនអធិការដ្ឋាននគរបាលក្រុង និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្នុង ១អង្គភាព ២លានរៀល,ជូនផ្នែកសឹករងក្រុង សង្កាត់បាវិត និងសង្កាត់ប្រាសាទ ក្នុង ១អង្គភាព ១លានរៀល,ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប្រាសាទ ប៉ុស្តិ៍នគរបាលការពារព្រំដែនប្រាសាទ និងយោធាការពារព្រំដែនប្រាសាទ ក្នុង ១អង្គភាព ៥សែនរៀល និងជូនដល់កម្លាំងប្រជាការពារ (សង្កាត់ប្រាសាទ) ៥សែនរៀលផងដែរ៕ ប្រភព ៖ រដ្ឋបាលខេត្តស្វាយរៀង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!