ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅវិទ្យាល័យសុខអានព្រៃសណ្ដែក ស្រុកទ្រាំង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការដង្ហែរក្បួនយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» ដោយរៀបចំធ្វើនៅ វិទ្យាល័យសុខអានព្រៃសណ្ដែក និងនៅតាមបណ្ដារ ផ្សារ មួយចំនួនក្នុងស្រុកទ្រាំង ព្រមទាំងមានការដង្ហែរក្បួនតាមដងផ្លូវផងដែរ។

លោក អៀម ថៃ ប្រធានមន្ទីរ និង លោក ពៅ សុខន អនុប្រធានមន្ទីរ ព័ត៌មានខេត្តតាកែវ បានថ្លែងឱ្យដឹង ការធ្វើយុទ្ធនាការ នេះ គឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឱ្យយល់ដឹងពីព័ត៌មាន ណាពិតនិងព័ត៌មាន ណាជា ព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តពង្រឹងភាពស៊ាំ របស់ប្រជាពលរដ្ឋប្រឆាំង នឹងព័ត៌មាន ក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ”។

លោក អៀម ថៃ បានបន្ថែមថា យុទ្ធនាការនេះ ធ្វើឡើងមានគោលបំណង បង្កើនការយល់ដឹងដល់សិក្សានុសិស្ស ប្រជាពលរដ្ឋ និងក្រុមអាជីវករ ឲ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយក្នុងការ ការពារខ្លួនពីព័ត៌មានក្លែងក្លាយទាំងនោះ និងធ្វើឱ្យពួកគាត់ចេះថ្លឹងថ្លែង វិភាគ និងវាយតម្លៃព័ត៌មាន មុននឹងជឿ ឬចែករំលែក ជាពិសេសការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន និង ជំរុញឱ្យសិស្សានុសិស្ស និងអាជីវករ ក្លាយជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែក ក្នុងការទប់ស្កាត់ ការរីករាលដាលនៃ ព័ត៌មានក្លែងក្លាយ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងឱ្យដឹងថា ការចុះមកផ្សព្វផ្សាយដល់ប្អូនៗសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានឲ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសង្គមបច្ចុប្បន្ន។

លោកអភិបាលស្រុក បានបន្តថា ព័ត៌មានក្លែងក្លាយ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម ស្ថិរភាព នយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ត្រូវតែមាន ការយល់ដឹងស៊ីជម្រៅអំពីរបៀបសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!