ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ការអភិវឌ្ឍន៍ឥតឈប់ឈរ របស់រដ្ឋបាលខណ្ឌ ឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន ដែលលោក ខិតខំប្រឹងប្រែង កសាងក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រឡាយ បញ្ជៀសការលិចលង់ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ នារដូវវស្សា ឥឡូវនេះជិតបាន សំរេចបណ្តើរៗហើយ!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌប្ញស្សីកែវ រាជធា​នីភ្នំពេញ÷
នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការណែនាំ និងចង្អុលបង្ហាញ ដោយយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រឡាយ ទូទាំងរាជធានីភ្នំពេញ។​

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ជា ដោយផ្ទាល់ ក្នុងការដាក់គ្រឿងចក្រស្តារប្រឡាយ និងពិនិត្យប្រព័ន្ធរំដោះទឹក ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងថាការស្តារប្រឡាយនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រឡាយខាងលើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ជាពិសេស ក្នុងសង្កាត់ស្វាយប៉ាក ទាំងមូលតែម្តង ដែលមានស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ គឺជាចំនុចចុងក្រោយដែលទឹកហូរចូលទៅទន្លេសាប ។ លោកអភិបាលខណ្ឌ ក៏បានបញ្ជាការជីកត្រូវមានជម្រៅជ្រៅ ធំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ចរន្តទឹកហូរបានលឿន និងឆាប់ស្រកនៅមានភ្លៀងធ្លាក់ផងដែរ ។

ជាចុងក្រោយនេះ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោកក៏បាន ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយប្រឡាយ ទាំងអស់ សុំមេត្តាជួយថែរក្សា ការពារ នូវ ប្រលាយមេមួយខ្សែនេះ ពីព្រោះប្រលាយមេមួយខ្សែនេះគឺជា ប្រយោជន៍របស់រួម បំរើដល់ផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា ។

ជាពិសេស លោកក៏បាន បញ្ជាដល់ គ្រប់ភូមិសង្កាត់ទាំងអស់ ត្រូវតាមដាននិងយកចិត្ត អោយបានខ្ពស់ នៅពេលដែលមាន មេឃភ្លៀង ខ្យល់ព្យុះកន្ត្រាក់ ម្ដងៗ នាំគ្នាពិនិត្យមើលតាមប្រព័ន្ធលូប្រលាយ និង ផលប៉ះពាល់ ដល់ផ្ទះសំបែង និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និង ត្រូវរាយការណ៍ ជូនលោក ជាបន្ទាន់ ដើម្បី អោយរូបលោក មានវិធានការដោះស្រាយ បានទាន់ពេលវេលា និងបាន ឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!