ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ត្រីក្លាសេនិងត្រីខូចគុណភាពប្រមាណជាង១០តោនដែលនាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចឃាត់អនុវត្តតាមនីតិវិធីច្បាប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង​០០នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិត នៅ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍​ឯកយី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេខុសយថាប្រភេទ ដែលលិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាប តែប៉ុណ្ណោះ (នាំចូល​ពីប្រទេសថៃ តាមច្រកអន្តរជាតិដូង) តែសមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន ០៤គ្រឿងរកឃើញប្រភេទត្រីប្រា សរុបចំនួន ១០តោននិង៥៥គីឡូក្រាម(ក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន) ពោះត្រីប្រា ១៥​០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម ត្រីឆ្កោរចំនួន ៥០គីឡូក្រាម។

រថយន្តដឹកជញ្ជូនទាំង០៤ខាងលើ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យ ដឹកជញ្ជូនផលិ​តផលជលផលដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែ​ប៉ុណ្ណោះ។

ក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំ​បង សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេ​សាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ដោយឡែកត្រី​ប្រា ដែល ខូច គុណភាពចំនួន០១តោន បានប្រគល់ជូន មន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល៕(ដោយ យ៉ាន់ សីហា)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!