ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ នៅពេលមានភ្លៀងធ្លាក់ម្ដងៗនារដូវវស្សានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដាផ្លូវនានាក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតនៅតាមគំរបលូទាំងអស់ ឱ្យបានស្រឡះល្អ ចៀសវាងកកស្ទះដោយសំរាម ឬបិទគម្របលូទាំងនោះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការសំណូមពរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យការដាក់ប្រព័ន្ធលូ តាមស្ទឹងព្រែកត្នោត ក្នុងសង្កាត់ដើមមៀន និងការស្ដារប្រឡាយនានា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីរំដោះទឹកភ្លៀងបញ្ចៀសការជន់លិចនៅក្នុងក្រុងតាខ្មៅ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ប្រព័ន្ធលូរបស់យើងមានទំហំធំ ប្រឡាយរបស់យើងបានស្ដារបើកមុខទឹក ដែលអាចរំដោះទឹកភ្លៀងបាននៅពេលមានភ្លៀងធ្លាក់ម្ដងៗ ប៉ុន្តែនៅតំបន់ខ្លះ តាមគម្របលូរបស់យើងមានលក្ខណៈតូចចង្អៀត ខ្លះទៀតកកស្ទះដោយសារសំរាម ឬមានការបិទគម្របលូដែលបណ្ដាលឱ្យស្ទះចរន្តទឹក ហូរមិនបានល្អ ទើបធ្វើឱ្យតំបន់ខ្លះនៅក្រុងតាខ្មៅ រងការជន់លិចដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានធ្វើការណែនាំ ឱ្យមន្ត្រីជំនាញពន្លឿនការសាងសង់ ដើម្បីចូលរួមលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និងបើកផ្លូវទឹកឱ្យហូរលឿន ចៀសវាងផលប៉ះពាល់ដោយការស្ទះទឹកបណ្តាលឱ្យលិចផ្លូវ ក្នុងក្រុងតាខ្មៅ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយដែលបង្កឱ្យមានការកកស្ទះ ដែលមិនអាចធ្វើឱ្យទឹកភ្លៀងហូរបានលឿនល្អ និងធ្វើឱ្យជន់លិចនៅតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!