ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក
0

មន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក និងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ សូមរាយការណ៍ទៅក្រសួង ក្នុងករណីដែលក្រុមហ៊ុនបូមខ្សាច់ បូមខុសទីតាំង និងខុសម៉ោងដែលបានកំណត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល​៖លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉េ នៃក្រសួងរ៉ែ និងថាមពល បានធ្វើការលើកទឹកចិត្តបែបនេះ នៅក្នុងវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក និងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក កែវ ទួត បន្តថា បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។

លោក បានបញ្ចាក់ថា ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។

ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ក្រុមហ៊ុនមុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាអំពី លំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់ ចំណែកក្រសួងបរិស្ថានវិញបានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជា ត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ហើយក្រសួងទាំងពីរចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់ក្រុមការងារជំនាញ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងករណីមានចម្ងល់សូមលើកជាសំណួរ និងសំណូមពរឱ្យបានផុលផុស ដើម្បីក្រុមការងារជំនាញឆ្លើយបំភ្លឺបកស្រាយនូវរាល់សំណួរ និងសំណូមពរផ្សេងៗ អំពីក្តីបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់បន្ថែមទៀតអំពីបច្ចេកទេសក្នុងការបូមខ្សាច់នេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!