ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាល និងតម្រង់ ទិសការងារ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីព័ត៌មានខេត្ត…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ​៖នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៤ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលមានស្នាដៃក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាននាពេលកន្លងមក ដោយបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងវិជ្ជាជីវៈដ៏ប៉ិនប្រសប់របស់មន្ត្រីទាំងអស់។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តកោតសរសើរជាពិសេសដល់មន្ទីរព័ត៌មាន ដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព ជាក់ស្ដែងមន្ត្រីឆ្នើមពីររូបរបស់មន្ទីរ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ដែលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់លាស់ពីគុណភាព នៃការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ឯកឧត្តម បានក្រើនរំឭកដល់មន្ដ្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវឱ្យបានខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដោយកុំធ្វើឱ្យតែរួចពីដៃ ឬធ្វើការយកល្អតែមុខថ្នាក់ដឹកនាំ ប៉ុន្ដែក្រោយខ្នងធ្វើមិនបានល្អ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នមន្ដ្រីរាជការក្រសួងព័ត៌មាន ក៏ដូចជាមន្ទីរ ព័ត៌មានតាមបណ្ដាខេត្ត មានភារកិច្ចសំខាន់ៗចំនួនពីរយ៉ាង៖ ទី១.ការងារស្នូល គឺជាការងារសំខាន់បំផុតក្នុងការគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ រួមបញ្ចូលទាំងការធានាសណ្ដាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយនានា រាប់ចាប់ពីការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា រហូតដល់ការគ្រប់គ្រងលើការប្រើប្រាស់ ប៉ាណូ និងអាហ្វីស ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ, ទី២.ក្រៅពីការងារស្នូល មន្ត្រីព័ត៌មានក៏មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។ ការងារនេះផ្ដោតសំខាន់លើកិច្ចការព័ត៌មាន និងសារធារណមតិ មន្ត្រីត្រូវមានភារកិច្ចប្រមូល តាមដាន និងរាយការណ៍ព័ត៌មានសំខាន់ៗ ជូនថ្នាក់ដឹកនាំជាប្រចាំ។ លើសពីនេះ ក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការ គ្រប់គ្រងសតិអារម្មណ៍របស់មហាជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការញុះញង់ និងធានាបាននូវស្ថិរភាពសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ឱ្យបន្តបង្កើនការផលិត និងផ្សព្វផ្សាយនូវព័ត៌មានដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាន។ គោលបំណងសំខាន់គឺដើម្បីបង្ហាញជូនប្រជាពលរដ្ឋបានដឹងច្បាស់លាស់អំពី សក្ដានុពលដ៏សម្បូរបែប ក៏ដូចជាសមិទ្ធផលនានា ដែលខេត្តព្រះវិហារ សម្រេចបាននាពេលកន្លងមក និងកំពុងបន្តសម្រេចបាន។ ដែលការងារនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំនឿទុកចិត្តរបស់សាធារណជនចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់មន្ដ្រីទាំងអស់ ឱ្យមានសាមគ្គីភាព ខិតខំប្រឹងប្រែងធ្វើការងារ ហើយត្រូវគិតគូរថាការលះបង់ពីការផលិត និងការផ្សព្វផ្សាយរបស់មន្ដ្រី គឺជាការចូលរួមពង្រឹងនូវសន្ដិភាពរបស់កម្ពុជាយើង ដើម្បីឱ្យប្រជាជនទទួលបានព័ត៌មានពិត ត្រឹមត្រូវ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសង្គមជាតិរឹងមាំ ប្រជាជនមានការយល់ដឹង មិនជឿតាមការបោកបញ្ឆោត ញុះញង់ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕ដោយ ខៀវ ផល្លា ពីខេត្តព្រះវិហារ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!