ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
0

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។ ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលចាប់បានត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ជាពិសេសក៏ត្រូវជំរុញឱ្យអ្នកញៀនគ្រឿងញៀនទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យផងដែរ។

ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីAppនេះ ទៅស្រទាប់មហាជន ពិសេសយុវជន ឱ្យចេះប្រើកម្មវិធីនេះគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក បង្គាប់ទប់ស្កាតការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា តាមរយៈការជួយរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រើប្រាស់កម្មវិធីនេះ។

ឯកឧត្តមអភិបាកខេត្ត ក៏បានជំរុញ ទៅដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំបាក់ថ្នាក់ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹងទៅលើបញ្ហាក្មេងទំនើងនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំណែនាំ និងវិធានការរដ្ឋបាល ហើយករណីចាប់បានក្មេងទំនើង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មហាជនបានដឹង អំពីសកម្មភាពដាក់វិន័យដល់ក្មេងទំនើង។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តទៅដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ online ឱ្យអស់ពីមូលដ្ឋាន ពេលបង្ក្រាបបានហើយត្រូវតាមជាប្រចាំធ្វើយ៉ាងណាកុំឱ្យបើកឡើងវិញបន្តទៀត។ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទៅលើបញ្ជាគ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុងតែកើនឡើង ដោយប្រើវិធារការច្បាប់ និងមានការផាក់ពិន័យ។ ក្នុងរដូវវស្សានេះ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវតែត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើបំផុត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មានទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន។ សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខទាំងសុំភារៈថវិកា និងស្មារតី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!