រដ្ឋបាលខេត្តប៉ៃលិនផ្ញើសារលិខិតជូនពរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជា-ពលរដ្ឋខេត្តប៉ៃលិន សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តីសោមន្សរីករាយបំផុត គោរពជូនចំពោះ សម្តេច អគ្គមហាពញាចក្រី ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ នាឱកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតសូមគោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា រួមចំណែកកសាងនូវគ្រឹះសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតន-ត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លៀតឡើយ។























