ទាន់ហេតុការណ៍
ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!
0

ពិធីដាំដើមត្នោត ថែកេរដូនតាខ្មែរ ចំនួន ១០ម៉ឺនដើម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអ្នកចូលរួមចំនួន ៤៥០អង្គ/នាក់​..!​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃ អាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំពិធី ដាំ ដើមត្នោត ចំនួន ១០ ម៉ឺនដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារ និង លោកជំទាវ ស ចេង ដោយ មាន ការនិមន្ត និងអញ្ជើញ ចូលរួម ពីសំណាក់ ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញ ខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង ទាំងបី មន្ត្រីរាជការ នៃ រដ្ឋបាលស្រុកជាំក្សាន្ត មន្ត្រី ឧទ្យានុរក្សបរិស្ថាន មន្ត្រី រដ្ឋបាលព្រៃឈើ លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សរុប ចំនួនប្រមាណ ៤៥០ អង្គ/នាក់ ប្រព្រឹត្តនៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្ដម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ដោយសារ តែ ប្រទេសកម្ពុជា របស់ យើង មានសុខសន្តិភាព និងឯកភាពជាតិ ពេញលេញ ដែល ជាស្នាដៃឆ្នើម របស់អគ្គ មគ្គុទេសក៍ ឯក នៃ គោលនយោបាយឈ្នះ-ឈ្នះ គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមរតក ដឹកនាំ ការពារ សុខសន្តិភាព និង ការអភិវឌ្ឍ លើ គ្រប់វិស័យ ប្រកប ដោយ គតិ បណ្ឌិត ឈ្លាសវៃ និង ថាមពល ខ្លាំងក្លា ទើប បងប្អូនប្រជាពលរដ្ឋ និង គ្រួសារកងទ័ពរបស់យើង មានឱកាស បានមក រស់នៅ បង្កបង្កើនផល ចិញ្ចឹមជីវិតនៅតាមបណ្ដោយ ព្រំដែនប្រកបដោយសុខដុមរមនា ជាពិសេស នៅ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់យើង ។

ពិតណាស់ថា តាំងពីសម្ដេចតេជោ រហូតដល់ សម្ដេច មហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែ យកចិត្តទុកដាក់ ទាំង លើគោលនយោបាយ ចរចាជាមួយប្រទេសជិតខាងដើម្បី ឱ្យតំបន់ព្រំដែន ក្លាយជា ព្រំដែន សន្តិភាព ក៏ដូចជា គោលនយោបាយ លើក កម្ពស់ ជីវភាពរស់នៅ របស់ គ្រួសារកងទ័ព និង បងប្អូនប្រជាពលរដ្ឋនៅតាម បណ្ដោយ ព្រំដែន តាមរយៈ ការផ្ដល់ដីលំនៅដ្ឋាន ផ្ទះសម្បែង និង ដីកសិកម្ម ការ កសាង ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ ការជំរុញ លើកទឹកចិត្ត ការវិនិយោគ លើវិស័យ កសិកម្ម មានដំណាំ កៅស៊ូ ស្វាយចន្ទី ស្រូវ ពោត សណ្ដែក ត្នោត ស្វាយ ជាដើម ព្រមទាំងការស្វែងរកទីផ្សារ កសិផល ការផ្ដល់ទុន ក្នងអត្រាការប្រាក់ទាប និងការដាក់ចេញនូវ គោលនយោបាយ បញ្ចកោណ -ដំណាក់កាលទី១ ប្រកបដោយភាព វៃឆ្លាត ត្រឹម ត្រូវ ច្បាស់លាស់ និងប្រាកដនិយម របស់ សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជា ក្លាយ ជាប្រទេស ដែលមានចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០ ។

ជាក់ស្ដែង ថ្ងៃនេះ ដើម្បីជាការរួមចំណែក្នុងការអភិវឌ្ឍជាតិស្របតាមចក្ខុវិស័យ ប្រាកដ និយម ច្បាស់លាស់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និង លោកស្រី សំរិទ្ធ ដាលីន បាន ផ្ដួចផ្ដើម គំនិត ដាំដើម ត្នោត ចំនួន ១០ ម៉ឺនដើម ស្ថិតក្នុងភូមិសាស្ត្រ ឃុំ មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បី ថែរក្សា អត្តសញ្ញាណ ជាតិ ដែលជាកេរមរតកធម្មជាតិ ដូនតាខ្មែរផងជា ប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ច ផង ព្រមទាំងមានការដាំដើមត្នោត នៅតាម ដងផ្លូវ សាលារៀន សាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ និង វរៈការពារ ព្រំដែនសរុបចំនួន ៥ ពាន់ដើម ផងដែរ ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ក្រៅពីតម្លៃ នៃ អត្តសញ្ញាណជាតិ និង ជាកេរមរតក វប្បធម៌ខ្មែរ ដើមត្នោត ពិតជាមានអត្ថ ប្រយោជន៍ផ្នែកសេដ្ឋកិច្ច មិនចាញ់ ដំណាំ កសិ-ឧស្សាហកម្ម មួយចំនួន ឡើយ បើយើងរាប់ ចាប់ពីគល់ រហូតដល់ ស្លឹកត្នោត មាន ដូចជា៖ ផ្លែខ្ចី អាចយកមកសម្លរ ទុំធ្វើនំ ផ្កាគៀបយកទឹក ធ្វើជា ភេសជ្ជៈ ទឹកត្នោត ផ្អែម ទឹកត្នោតជូរ ស្រា ត្នោត និងធ្វើជា ទឹកខ្មេះ ក៏បាន ជាពិសេស ផលិតជា ស្ករត្នោត មានគុណភាពខ្ពស់ គ្មានជាតិគីមី ទទួលស្គាល់ជាអន្តរជាតិ និងបាននាំចេញទៅ លក់លើទីផ្សារអន្តរជាតិផងដែរ។ ស្លឹក ធ្វើ មួកកន្ត្រក និងអាច ប្រក់ជាដំបូលផ្ទះ ដើមធ្វើទូក សង្ហារឹម តុ ទូ កៅអី គ្រែ រនាប និង ជញ្ជាំងផ្ទះ បានទៀតផង ដែរ ។

ដោយ ខៀវ ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!