ទាន់ហេតុការណ៍
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!
0

ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ

ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រចេះ៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុបប្រមាណជាង ៤០០រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធី ឯកឧត្ដម​រដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងខេត្ត។

ឯកឧត្ដម​ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះមូលដ្ឋានគឺជាការចុះស្តាប់ប្រជាពលរដ្ឋ កំណត់បញ្ហា ដោះស្រាយបញ្ហា និងទទួលខុសត្រូវចំពោះលទ្ធផល ខណៈដែលប្រជាពលរដ្ឋគឺជាអ្នកវាស់វែងពិតប្រាកដនៃប្រសិទ្ធភាពរបស់ក្រុមការងារ។ គោលដៅរួមគឺធ្វើឱ្យគោលនយោបាយរាជរដ្ឋាភិបាលប្រែក្លាយទៅជាសេវាសាធារណៈល្អ ជីវភាពប្រសើរ សន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ប្រធានក្រុមការងារបានណែនាំឱ្យក្រុមការងារទាំងអស់បន្តពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធនធានធម្មជាតិ ព្រមទាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ដោយផ្តោតលើការទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ចរាចរណ៍ បទល្មើសធនធានធម្មជាតិ និងការឆបោកតាមប្រព័ន្ធអនឡាញ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពន្លឿនការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចបន្តពង្រឹងវិធានការបង្ក្រាបហ្គេមអនឡាញខុសច្បាប់ និងរាល់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធ ដោយមិនអនុញ្ញាតឱ្យមានការបើកដំណើរការ ឬលួចលាក់ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តក្រចេះជាដាច់ខាត។ កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាដើម្បីធានាថា ការអនុវត្តការងារនៅឆមាសទី២ ឆ្នាំ២០២៦ នឹងកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែល្អចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!