ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
0

រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រចេះ៖ ក្នុងឱកាសចូលព្រះវស្សា ឆ្នាំ២០២៦ នាពេលខាងមុខនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញប្រគេនទានវស្សា និងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នាសាលាធម្មសភាវត្តព្រះវិហារធំ សសរ១០០ ក្នុងគោលបំណងរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ វត្តនីមួយៗទទួលបានទានវស្សា ១គូ បច្ច័យ ៥០ម៉ឺនរៀល រួមជាមួយទឹកសុទ្ធ ៥កេស អង្ករ ៥០គីឡូ មី ១កេសធំ ទឹកផ្លែឈើ ភេសជ្ជៈកូឡា ទឹកត្រី ទឹកស៊ីអុីវ ត្រីខកំប៉ុង ស្ករស តែ និងធូប។

ពិធីប្រគេនទានវស្សាគឺជាប្រពៃណីដ៏សំខាន់មួយដែលប្រជាពុទ្ធបរិស័ទខ្មែរបានប្រតិបត្តិជាយូរលង់មកហើយ ដើម្បីសម្ដែងនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងផ្គត់ផ្គង់សម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការប្រគេនទានវស្សា និងបច្ច័យ រួមទាំងការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃ គឺជាការរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពនៅក្នុងសង្គមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការរស់នៅប្រកបដោយសន្តិភាព សាមគ្គីភាព និងការអធ្យាស្រ័យទៅវិញទៅមក។ ការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ជាតិឱ្យបានគង់វង្ស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ប្រគេនព្រះសង្ឃ និងជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំបូរ ក៏ដូចជានៅទូទាំងខេត្តក្រចេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវត្តអារាមនានា ទទួលបានការយកចិត្តទុកដាក់ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យព្រះសង្ឃអាចបំពេញពុទ្ធកិច្ច ផ្សព្វផ្សាយព្រះធម៌ និងរួមចំណែកអប់រំសង្គមឱ្យកាន់តែមានសីលធម៌ និងភាពសុខដុមរមនា។ វត្តអារាមក៏ជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹងផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!