ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

បានត្រឹមមួយចំអិនកំពឹស ករណីដឹកជញ្ជូនលៀសខុសច្បាប់ ពីឈ្មួញជើងខ្លាំងដុះស្លែរ យកទៅឡកែច្នៃ នៅស្រុកក្រគរ រួចដឹកជញ្ជូនបន្តទៅលក់នៅវៀតណាម បានដោយរលូនជារៀងរាល់ថ្ងៃ ដោយមន្ត្រីជល់ផលតែងតែឆ្លើយដោះសារមិនចេះអស់ក្បាច់..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ឆ្នាំង÷ សកម្មភាពដឹងជញ្ជូនលៀសខុសច្បាប់ដែលត្រូវបានហាមឃាត និងច្បាប់ជល់ផល នៅតែគឃ្លើនមិនខ្លាចច្បាប់ ឬមួយក៏ដូចពាក្យចាស់ពោលថា÷(បើចោរស្រុកមិនអោយដៃ ចោរព្រៃក៏មិនហ៊ានដែរ) យោងតាមប្រភពពីប្រជាពលរដ្ឋនេសាទតាមលក្ខណៈគ្រួសារបានប្រាប់ដល់អង្គភាពព័ត៌មានយើងឪ្យដឹងថា÷
លៀសដែលគេដឹកជញ្ជូនគឺជាលៀសតូចៗជាលៀសប្រភេទបន្តពូជ ដែលបានត្រូវហាមឃាតដោយច្បាប់ ដែលក្រុមឈ្មួញបញ្ជាទិញយកទៅគិនធ្វើជាចំណីសត្វ ដោយដឹកជញ្ជូនពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ. ខេត្តពោធិ៍សាត់.
យកមកឡើងនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នៅចំណុចមាត់ទឹកជើងកំពុង ជារៀងរាល់ថ្ងៃ ដោយមន្ត្រីជលផលមិនអើពើរទោះបីជាអ្នកសារព័ត៌មានជូនដំណឹងនូវសកម្មភាពទាំងនោះក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនលៀសទាំងនេះអាចដឹកជញ្ជូនមកបានដូចចេះបំបាំងកាយទើបមន្ត្រីជំនាយទាំងនោះមើលមិនឃើញហាក់បីដូចជាត្រូវថ្នាំសណ្ដំដេកលង់លក់មិនខ្ចីក្រោក។

ជាក់ស្ដែងនៅថ្ងៃទី ២២.២៣.២៤ អង្គភាពយើងខ្ញុំបានទទួលនូវប្រភពព័ត៌មានទាំងនេះ និងបានរាយការណ៍ជូនទៅដល់មន្ត្រីជំនាញជលផលពាក់ព័ន្ធនៅក្នុងឃុំឆ្នុកទ្រូ តែបែរជាស្ងាត់ឈឹងមិនមានវិធានការទប់ស្កាត់សោះឡើយទើបអង្គភាព យើងខ្ញុំ ធ្វើការផ្សព្វផ្សាយជូនដំណឹងទៅដល់លោកប្រធានមន្ទីរខេត្តកំពង់ឆ្នាំង
ក៏ដូចជាលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។
មេត្តាជ្រាបជាព័ត៌មានដើម្បីមានវិធានការទប់ស្កាត់ការឡើងលៀសនៅចំណុចឃុំឆ្នុកទ្រូនេះ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា នូវការដឹកជញ្ជូនលៀសទាំងនេះ ព្រោះការរុករកលៀសប្រភេទតូចៗនេះធ្វើទៅបាន គឺរកបានដោយសារការនេសាទប្រើប្រាស់នៅម៉ា​សុីនទូកធំៗដែលអាចកាវដល់ជំរៅជ្រៅដល់បាតទន្លេ ដែលជាហេតុបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អេកូឡូស៊ីនៅក្នុងបាត់បឹងទន្លេសាប
និងបង្កផលប៉ះពាល់ដល់រដូវត្រីពងកូន ។ល។

ជុំវិញ​ការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ សូមអរគុណ!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!