ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលបានអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ៖អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែនព្រមទាំងសម្តេចមហាបវរ ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី
ចំនួន១៣២អាវត្រូវបានផ្តល់ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ពិធីនេះបានប្រារព្វធ្វើឡើងនៅទីបញ្ជាការកងអនុសេនាធំចល័តកងរាជអាវុធហត្ថស្ថិតក្នុងភូមិឯកភាពសង្កាត់ប៉ាលហាលក្រុងនិងខេត្តព្រះវិហារ នារសៀលថ្ងៃទី២៣ខែឩសភាឆ្នាំ២០២៥ក្រោមអធិបតីភាពលោកឩត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថនិងដោយមានការអញ្ជើញចូលរួមពីសំណាកអស់លោក លោកស្រីជាមេបញ្ជាការរងនាយសេនាធិការរងប្រធានអនុប្រធានមន្ទី នាយការិយាល័យរួមនិងអស់លោកមេបញ្ជាការមកពីបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។

អញ្ជើញមានមតិក្នុងឱកាសនោះលោកឩត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជំនួសមុខឲ្យយោធិននៃកងរាជអាវុធហត្ថថិតនៅក្រោមឱវាទរបស់ខ្លួនទាំងអស់ បានគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ប្រពៃថ្លាថ្លារបស់សម្តេចតេជោសែននិងសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ាហ៊ុនសែន ក៏ដូចសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោជំទាវពេជ្រចន្ទ័ មុន្នី ដោយលោកថាជានិច្ចកាលគឺសម្តេចទាំង៣ក្នុងនាមសម្តេចដែលជាថ្នាក់ដឹកនាំកំពូលនិងជាស្ថាបនឹកមគ្គុទេសក៏ឯកដែលជាម្ចាស់នៃសន្តិភាពនៃប្រទេសកម្ពុជា សម្តេចលោកតែងចាត់ទុក្ខកម្លាំងកងរាជអាវុធហត្ថគឺជាកម្លាំងស្នូលនិងជាសសរគ្រឹះដ៏រឹងមាំក្នុងកិច្ចការពារឃឿនសន្តិសុខជូនដល់ប្រជាពលរដ្ឋក៏ដូចសង្គមជាតិទាំងមូល។

លោកបន្តទៀតថាទឹកចិត្តដ៏ឩត្តុងឩត្តមប្រពៃថ្លៃថ្លារបស់សម្តេចនេះហើយដែលសបញ្ជាក់ឲ្យឃើញថាភាពជាថ្នាក់ដឹកនាំគឺតែងរំពៃនឹកគិតមកដល់កម្លាំងកងរាជអាវុធហត្ថរបស់លោកនៅរៀងរាល់គ្រប់វិនាទីទាំងពីររដូវកាលគឺរដូវរងានិងរដូវភ្លៀងធ្លាក់។

ឆ្លើយតបទៅនិងភាពយកចិត្តទុកដាក់របស់សម្តេចទាំងនេះហើយក្នុងនាមលោកជាមេបញ្ជាការក៏ដូចជាយោធិនកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការរដ្ឋាននៃកងរាជអាវុធហត្តខេត្តព្រះវិហារទាំងមូលនឹងសូមប្តេជ្ញាថានិងប្រើប្រាសតួរនាទីភារកិច្ចរបស់ខ្លួនអស់ពីកម្លាំងកាយចិត្តក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៏គឺត្រូវមានឆន្ទះនឹងមនសិការស្មោះត្រង់ចំពោះជាតិមាតុភូមិការពារ រាជរដ្ឋាភិបាលស្របច្បាប់ការពាររដ្ឋធម្មនុញ្ញនិងជាពិសេសកាពារព្រះរាជបង្ល័ងនឹងអង្គព្រះមហាក្សត្រ។

បន្ថែមពីនេះលោកមេបញ្ជាការថាពិតណាស់ពាក្យថាមន្ត្រីនគរបាលយុត្តិធម៏ក្នុងន័យនេះគឺយើងបានយល់ន័យគ្រប់គ្រាន់ពេកណាស់ទៅហើយពីពាក្យថាយុត្តិធម៏នេះគឺជាភាពស្មើរគ្នានូវរាល់ធ្វើកិច្ចការឬសកម្មភាពអ្វីមួយ។​តែបើក្រុមឬក៏បក្សពួកជនទាំងឡាយណាដែលមានចេតនាណាមួយដែលដើរហួសពីបន្ទាត់ក្រហម ហើយមកចង់បំផ្លាញសុខសន្តិភាព
ស្ថេរភាពដែលមានក្នុងដៃនាសព្វថ្ងៃនេះហើយ ដែលនេះគឺសបញ្ជាក់ឲ្យឃើញថាពួកគេទាំងនេះគឺគ្មានទេពាក្យថាយុត្តិធម័សម្រាបផ្តល់ជូនដល់ប្រជាពលរដ្ឋក៏ដូចសង្គមជាតិផងទេ។

ឆ្លើយតបទៅនិងទង្វើរដ៏ងងើលបែបនេះហើយលោកមេបញ្ជាការថាក្នុងនាមយើងជាកងកម្លាំងគឺមិនអាចឈអោបដៃមើលឬក៏បណ្តែតបណ្តោយឲ្យពួកក្រុមទាំងនេះធ្វើព្យុះធ្វើផ្គរទៅតាមអំពើចិត្តរបស់ពួកគេនោះបានឡើយពីព្រោះពាក្យថាសន្តិភាពមួយនេះគឺវាមានតម្លៃធំធេងណាស់ដោយមិនអាចនឹងកាត់ថ្លៃបានទេ​ ចឹងមានតែប្រើប្រាស់តួរនាទីភារកិច្ចនិងកាតព្វកិច្ចក្នុងនាមជាកម្លាំងហើយ​ កុំទៅខ្វល់ច្រើនពេកជាមួយនិងបក្ខពួកមួយតំបរស្វានោះ៕ដោយ លោក ខៀវ ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!