ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្តម ហួត ហាក់ ណែនាំប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថ្មី ត្រូវចេះសាមគ្គីភាព បង្កើនកិច្ចសហការ និងជំរុញយុទ្ធនាការក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ ឲ្យមានកំណើនបន្ថែមទៀត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំដល់លោក ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថ្មី ត្រូវចេះសាមគ្គីភាព បង្កើនកិច្ចសហការ និងជំរុញយុទ្ធនាការក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ ឲ្យមានកំណើនបន្ថែមទៀត ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរីឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ បន្តថា វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយក៏ជាសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ ដោយសារខេត្តមណ្ឌលគិរី មានលក្ខណៈពិសេសខុស ពីបណ្តាខេត្តដទៃ ពោលគឺមានអាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាតស្ទើគ្រប់រដូវកាល ហើយមានរមណីដ្ឋានធម្មជាតិយ៉ាងច្រើន ដែលជាភាពអំណោយផលល្អដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ឯកឧត្តម បន្តថា សម្តេចធិបតីបានគាំទ្រយ៉ាងពេញទំហឹងលើយុទ្ឋនាការ រដូវកាលបៃតង Green Season ដែលក្រសួងទេសចរណ៍ បានដាក់ចេញសម្រាប់ចលនាទូទាំងប្រទេស ក្នុងការជម្រុញភាពទាក់ទាញពីទេសចរណ៍ទូទាំងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវសហការជាមួយបណ្តាអ្នកសារព័ត៌មាន និងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងទិសដៅជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យទូលំទូលាយបន្ថែមទៀត ជាពិសេស ត្រូវផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន។ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេចរណ៍ខេត្តមណ្ឌលគិរីនាពេលនេះ គឺជាការតែងតាំងប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់ សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវ បំពេញ និង ទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ ដែលក្រសួងសាមី និងរដ្ឋបាលខេត្ត ប្រគល់ជូន។ឯកឧត្តម ក៏បានចែករំលែក និងផ្តល់នូវចំណេះដឹង បទពិសោធន៍មួយចំនួនសម្រាប់ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ ការពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ ណែនាំថ្មីៗ ត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និងថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានា ។ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការ មានការពង្រឹងវិន័យ ចេះសម្រប សម្រួល តាមដានការងារ និងលើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញអស់លទ្ធភាព សមត្ថភាព មនសិការ ការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចតាមការ ប្រគល់ជូនឱ្យ មានប្រសិទ្ធភាពត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយ ការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើ សភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក ស៊ាង សឿន ដែលទើបទទួលបានការតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានប្តេជ្ញាដឹកនាំការងារ ក្នុងវិស័យទេសចរណ៍ ដោយអនុវត្តនូវតួនាទី និងភារកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ តាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូច ជាផែនការសកម្មភាពរបស់ក្រសួងទេសចរណ៍ សំដៅពង្រឹងនិងពង្រីកវិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងមានកំណើន ភ្ញៀវទេសចរ តាមការណែនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត និងសហការណ៍ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានាឱ្យបានល្អប្រសើរ ដើម្បីការរីកចំរើននិងអភិវឌ្ឍន៍ខេត្តរបស់យើង៕ ដោយ៖ ប្រុស អាន ទទក

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!