ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់លើស្ពានដែកមួយកន្លែង ស្ថិតនៅ​ក្នុងភូមិឫស្សី១គុម្ព ឃុំអូរស្រាយ ស្រុក ត្រាំកក់ ខេត្តតាកែវ ក៏ដូចជាអ្នករស់នៅតំបន់នោះ រអ៊ូ​រទាំ ថាចាស់ទ្រុឌទ្រោម ដាច់របើកពិបាកធ្វើដំណើរ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តតាកែវ​៖មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំប្រាប់មកក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំថា ស្ពានដែកស្ថិតនៅក្នុងភូមិឬស្សី១គុម ឃុំអូរស្រាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាស់ទ្រុឌទ្រោម របើករបាញ ពិបាកក្នុងការធ្វើដំណើរ។​

ពេលបានឮដំណឹងនេះហើយក្រុមការងារ របស់អង្គភាពយើងខ្ញុំបានចុះទៅដល់ទីតាំងក៏បានឃើញទិដ្ឋភាព ដូចដែលបងប្អូនប្រពលរដ្ឋបានប្រា​ប់ពិតមែន និងបានថតផ្ដិតយករូបភាព ដើម្បីធ្វើការចុះផ្សាយជួនអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំលោកបានជ្រាប។​

បើតាមកិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋ លោកបានអោយដឹងថា កន្លងមកអ្នកធ្វើដំណើរឆ្លងកាត់ស្ពាន តែងតែបុកបន្ទះដែកដែលរបើកដាច់នោះដួល គ្រោះថ្នាក់បាក់ដៃ បាក់ជើង ហើយថ្មីៗនេះផងដែរ មានបុរសម្នាក់ធ្វើដំណើរ ឆ្លងកាត់បានបុក និងបន្ទះដែកដែលរបើកនោះ ដួលបោកក្បាល នឹងបង្កាន់ដៃស្ពានបណ្ដាលឱ្យបាត់បង់ជីវិត។​

ប្រជាពលរដ្ឋដែលរស់នៅតំបន់ស្ពាន និយាយថានៅពេលមានម៉ូតូ​ឡានឆ្លងកាត់ម្តងៗលាន់ឮខ្លាំងៗធ្វើឱ្យពួកគាត់សំរាន្តមិនបានទាំងថ្ងៃទាំងយប់ ពលរដ្ឋបន្តថា បើនៅតែបណ្តោយមិនមានកាជួសជុល ឬក៏សាងថ្មីនោះទេ ច្បាស់ជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រងគ្រោះថ្នាក់កាន់តែច្រើនថែមទៀតមិនខាន។​

ប្រជាជាពលរដ្ឋស្នើសុំដល់លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ ជាពិសេស ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តា​ចុះត្រួតពិនិត្យ ស្ពានដែកដែលមានសភាពទ្រុឌទ្រោមនេះផងទាន បើមិនដូចនេះទេ នឹងមានហានិភ័យកើតឡើងដល់ប្រជាពលរដ្ឋឆ្លងកាត់បន្តទៀតមិនខាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!