ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន១៧ភូមិ ស្មើនឹង៣ឃុំក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិ ដែលមានចំនួន៣ឃុំ គឺឃុំម្កាក់ និងឃុំព្រៃពួច និងឃុំដំណាក់អំពិលស្មើនឹង១៧ភូមិ គឺភូមិប្រសិទ្ធិ ភូមិឈើបួន ឃុំម្កាក់ ភូមិព្រៃភក្តី ភូមិព្រៃក្រោយ ភូមិចំការមួយ ភូមិប្រមរ ភូមិព្រៃមាន ភូមិកប់ចន្លុះ ភូមិទួលសាលា ឃុំព្រៃពួច ភូមិដំណាក់អំពិល ភូមិទន្លាប់ខ្ពស់ត្បូង ភូមិក្ដាន់រយ ភូមិទន្លាប់ខ្ពស់ជើង ភូមិថ្នល់ទទឹង ភូមិពងទឹក ភូមិព្រៃសំរោង និងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដែលមានក្បាលដីសរុប១០,៤៣៤ក្បាលដី។

ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងករណីណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។

ឯកឧត្តមបន្ថែមថា៖បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយទាំងនេះ គឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានប័ណ្ណកកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា៖ ដើម្បីឱ្យការបិទផ្សាយកំណត់តំតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំង៣ឃុំ ឱ្យបានលឿន គឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ជៀសវាងការខុស ឈ្មោះ ថ្ងៃខែឆ្នាំ កំណើត ប្រភេទទ្រព្យជាដើម បើបងប្អូនពិនិត្យឃើញមានការខុសដោយប្រការណាមួយត្រូវរាយការណ៍មកមន្ត្រីដែលនៅប្រចាំការចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ដើម្បីឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។

តាមការបញ្ជាក់ពីលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ ស្រុកអង្គស្នួល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ៤៤លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១៧ភូមិ គឺភូមិប្រសិទ្ធិ ភូមិឈើបួន ឃុំម្កាក់ ភូមិព្រៃភក្តី ភូមិព្រៃក្រោយ ភូមិចំការគួយ ភូមិប្រមរ ភូមិព្រៃមាន ភូមិកប់ចន្លុះ ភូមិទួលសាលា ឃុំព្រៃពួច ភូមិដំណាក់អំពិល ភូមិទន្លាប់ខ្ពស់ត្បូង ភូមិក្តាន់រយ ភូមិទន្លាប់ខ្ពស់ជើង ភូមិថ្នល់ទទឹង ភូមិពងទឹក ភូមិព្រៃសំរោង និងជ្រៃមង្គល ឃុំដំណាក់អំពិល ដើម្បីឱ្យម្ចាស់ក្បាលដីមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធិជូនហើយក្បាលដីដែលយើងធ្វើការបិទផ្សាយនាពេលនេះ មានចំនួន១០, ៤៣៤ក្បាលដី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!