ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

មន្ទីរអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនសិក្សានុសិស្សជាង ៣០០នាក់ នៅវិទ្យាល័យ ទេពប្រណម្យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ដើម្បីលើកកម្ពស់ក្នុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកក់ស្ទុះចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរអធិការកិច្ចខេត្តកណ្តាល បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ ដោយមានការអញ្ជើញជាអធិបតីពី លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល លោក ហួត ហៃ អភិបាលរងស្រុកពញាឮ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៣០០នាក់។

លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល បានបញ្ចាក់ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺចង់ដាស់ស្មារតីឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្ស ទាំងអស់ដែលប្រើប្រាស់ផ្លូវថ្នល់សាធរណៈ ត្រូវផ្លាស់ប្តូឥរិយាបទ ដែលធ្លាប់មានភាពអនាធិបតេយ្យ មកប្រកាន់ឥរិយាបទដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ បើកបរយានយន្តគ្រប់ប្រភេទ។

លោកបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាចំបងដែលរាជរដ្ឋាភិបាល កំពុងមានការយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាបានបង្កឲ្យមានរបួសស្នាម និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តជាច្រើនក្នុងមួយឆ្នាំៗ និងបានបន្សល់ទុកនូវស្រី្តមេម៉ាយ កូនកំព្រា ជនពិការជាច្រើន ក្នុងសង្គមជាតិផងដែរ។

ក្នុងឱកាសនោះ លោក ក៏បានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍  ឲ្យមានប្រសិទ្ធភាព សម្រាប់ជម្រុញការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្ថិតនៅមានកម្រិតទាបបំផុត។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ជាពិសេសអ្នកបើកយាន្តជំនិះគ្រប់ប្រភេទ ត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ចប់ខ្ជួននូវបទបញ្ញាត្តិ ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានដូចជា ត្រូវមានស្លាកសម្គាល់យានយន្ត ត្រូវមានប័ណ្ណបើកបរ អ្នកបើកត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់មួក និងខ្សែក្រវ៉ាត់ការពារសុវត្ថភាពជាដាច់ខាតក្នុងពេលបញ្ជាយានយន្ត មិនត្រូវបើកបរហួសល្បឿន និងផ្ទុកមនុស្ស ឬទំនិញលើសចំណុះ កបើកបរពេលពិសារគ្រឿងស្រវឹង និងត្រូវមានអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងពេលធ្វើចរាចរណ៍។

ថ្លែងក្នុងពិធីនេះដែរ លោក ហួត ហៃ អភិបាលរងស្រុកពញាឮ បានការគាំទ្រ ចំពោះមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចុះមកពន្យល់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ពិសេសបានផ្សព្វផ្សាយដល់សិស្សានុសិស្ស ឲ្យបានយល់ជ្រួតជ្រាប ក្នុងន័យចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។ លោកអភិបាលរងស្រុកក៍បានធ្វើការរំលឹកដល់សិស្សានុសិស្សត្រូវខិតខំអនុវត្ត និងជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយអំពីខ្លឹមសារសំខាន់់ៗនៃច្បាប់នេះ ត្រូវចងចាំថាបើស្រវឹងកុំបើកបរ បើបើកបរកុំផឹងគ្រឿងស្រវឹង មុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាតើឲ្យបានត្រឹមត្រូវមុនចេញដំណើរ។

សូមបញ្ចាក់ផងដែរថា យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រាទី ៧៦បានចែងថាជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់លោកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុលឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ពី ៦ថ្ងៃទៅ ១ ខែនិងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល។ មាត្រាទី ៨០ ជនណារារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំនិងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៨លានរៀល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!