ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពនេះទៅផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ។

ការថ្លែងណែនាំរបស់សម្តេចធិបតី ខាងលើនេះធ្វើឡើងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រលប់ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ ដោយសុចរិតភាព នាំឱ្យអ្នកសារព័ត៌មាន ទទួលបានទំនុកចិត្តពីមហាជន ហើយធ្វើឱ្យអ្នកសារព័ត៌មានទទួលបានតម្លៃផងដែរ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា “សុចរិតភាព កើតឡើងអំពីអ្វី? ទី១ គឺកុំប្រើប្រាស់អាជីព ជាអ្នកសារព័ត៌មាន ​ទៅផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងដឹងថា មិនពិត ដើម្បីគោលដៅអាក្រក់ លើអ្នកដទៃ ឬចង់ចំណេញខាងអ្វីមួយនោះ គឺសុំប្រកាន់សុចរិតភាព ភាពទៀងត្រង់របស់យើងទើបមានតម្លៃ” ។

ប​ន្ថែមលើនេះ សម្តេចធិបតី ណែនាំកុំប្រើអាជីពជាអ្នកកាសែត ដើម្បីទៅទាញយកផលប្រយោជន៍មិនត្រឹមត្រូវ ជាក់ស្តែងកាលពីពេលកន្លងទៅក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណ ពីអ្នកសារព័ត៌មានមួយចំនួន ក្រោយស្រាវជ្រាវ រកឃើញថា បានប្រព្រឹត្តប្រាសចាកវិជ្ជាជីវៈ ជំរិតទារលុយពីអ្នកដទៃ ថ្នូរនឹងការជួយបិទបាំងព័ត៌មាន ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកសារព័ត៌មានដទៃទៀតរាប់ពាន់នាក់ និងធ្វើឱ្យអ្នកសារព័ត៌មាន បាត់បង់ទំនុកចិត្ត ហេតុនេះទាមទារឱ្យមានសុចរិតភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!