ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការថែរក្សាតម្លៃសារព័ត៌មានត្រូវមានកត្តា៣សំខាន់គឺ សុក្រឹតភាព,សុចរិតភាព និងទំនួលខុសត្រូវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បើចង់ឱ្យតម្លៃសារព័ត៌មានរបស់ខ្លួនអាចរក្សាបាននូវជំនឿជឿជាក់ពីសំណាក់ទស្សនិកជន អ្នកអាន អ្នកស្តាប់នោះចាំបាច់ណាស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនចំនួន៣នោះគឺសុក្រឹតភាព,សុចរិតភាព និងទំនួលខុសត្រូវ។

ថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ដែលឆ្នាំនេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ»នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា៖ព័ត៌មានគឺជាការឆ្លុះបញ្ចាំងនៃការវិវឌ្ឍន៍សង្គមរបស់យើង។បើសិនប្រជាពលរដ្ឋកាន់តែស៊ីវិល័យគាត់នឹងឱ្យតម្លៃទៅលើព័ត៌មានដែលមានការទទួលខុសត្រូវ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានតម្លៃគ្រប់គ្រាន់។បើព័ត៌មានមិនមានការទទួលខុសត្រូវ វាអាចកើតឡើងមួយឆាវ ពោលគឺធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែគ្មានចីរភាពទេ។ដំបូងគេគិតថាល្អ ហ្អេ៎!ដូចទំនង តែនៅពេលចេញទៅខុយខុយ… ចេញទៅគេវិលមុខ អត់ត្រូវសោះ! អញ្ចឹងបន្តិចទៀតគេលែងជឿហើយ ។ទោះបីយ៉ាងណាបើយើងមានមូលដ្ឋានច្បាស់លាស់ មានកង្វះខាតមួយចំនួនមិនអាចល្អឥតខ្ចោះមែន ហើយយើងប្រកាន់គោលជំហរច្បាស់លាស់ ហើយធានានូវព័ត៌មានលឿន សុក្រឹតភាព និងគ្រប់ជ្រុងជ្រោយមិនលំអៀង នេះហើយគឺជាតម្លៃនៃសារព័ត៌មាន និងស្ថានីយសារព័ត៌មាននីមួយៗ។ទាំងអស់នេះហើយគឺជាតម្លៃពិតដែលបងប្អូនកសាង បងប្អូនថែរក្សា បងប្អូនធ្វើឱ្យសារព័ត៌មានរបស់យើងកាន់តែទទួលខុសត្រូវ និងកាន់តែទទួលស្គាល់ និង ឱ្យតម្លៃពីសំណាក់ប្រជាពលរដ្ឋ។

សម្តេចមានប្រសាសន៍ថា”យើងត្រូវរួមគ្នាបន្តទៀតដើម្បីថែរក្សា ។នេះជាការពិត គ្មាននរណាស្រឡាញ់អាជីព អ្នកសារព័ត៌មាន ជាងអ្នកសារព័ត៌មានទេ ហើយគ្មាននរណាអាចថែរក្សា បង្កើនតម្លៃក្នុងអាជីពនេះជាងអ្នកសារព័ត៌មានខ្លួនឯងទេ។នេះជាការចាំបាច់ “។

សម្តេចបវរធិបតីបានថ្លែងបញ្ជាក់បន្ថែមថាការថែរក្សានៃតម្លៃនេះ គឺពិតជាបានពឹងផ្អែកទៅលើកត្តាជាច្រើនក្នុងចំណោមនេះការប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈបានច្បាស់លាស់ ដែលក្នុងនោះមានកត្តា៣សំខាន់គឺ កត្តាទី១សុក្រឹតភាព ទី២សុចរិតភាព និងទី៣ទំនួលខុសត្រូវ ។មាន៣កត្តានេះរស់បានយូរ មានន័យថាមាន៣កត្តានេះទទួលបានការគាំទ្រ បានយូរអង្វែង ហើយបើគ្មានកត្តាទាំង៣នេះទេ សារព័ត៌មានណាក៏មិនអាចបានដែរ។បើយើងគ្មានសុក្រឹតភាព ដាក់អ្វីមិនប្រាកដនោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ដែរថា អ្នកសារព័ត៌មានខុសពីអ្នកផ្សព្វផ្សាយនយោបាយ ។បើយើងយកអាជីពជាវិជ្ជាជីវៈ យើងត្រូវប្រកាន់ទី ១ សុក្រឹតភាព ។ពាក្យថាសុក្រឹតភាពនេះគឺដើម្បីឱ្យគេចង់ដឹង មានព័ត៌មានអ្វីភ្លាមគេទៅមើលភ្លាម! ពីព្រោះថាវេបសាយនេះធ្លាប់តែផ្សាយព័ត៌មានដែលសុក្រឹត អញ្ចឹងគេមិនបាច់ទៅចំណាយពេលទៅមើលព័ត៌មាន១០ទៅ២០ទៀតទេ គេមើលមួយហ្នឹង!អញ្ចឹងសុក្រឹតភាពគឺជាកត្តាចាំបាច់ ។អ្វីទៅសុក្រឹតភាព បើយើងមើលនិយមន័យគឺភាពនៃវត្ថុដែលគេធ្វើដោយល្អប្រពៃ ឬហៅថាល្អឥតខ្ចោះ ។ពិតណាស់ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេក្នុងលោកនេះ។ប៉ុន្តែយើងមានគោលដៅ និងទិសដៅ របស់យើងធ្វើឱ្យល្អឥតខ្ចោះ ។នេះហើយគឺអ្វីដែលយើងត្រូវធ្វើ។បានន័យថាយើងត្រូវខិតខំកាត់បន្ថយភាពមិនល្អរបស់យើង ភាពកង្វះខាតរបស់យើង ជាបន្តបន្ទាប់ដើម្បីឈានទៅដល់ភាព ល្អ ។នេះហើយគឺការដាក់ទិសដៅមួយដ៏ធំ ។

សម្តេចបវរធិបតីបានលើកឡើងដោយគូសបញ្ជាក់ថា”បើយើងគិតថាខុសក៏ខុសទៅ មិនចាំបាច់កែទេ អាហ្នឹងយើងចប់ ខុសមួយទៅជាកំហុស២ ហើយវានឹងក្លាយជាការបាត់បង់នូវជំនឿទុកចិត្ត។

ជាមួយគ្នានេះសម្តេចបវរធិបតីបានថ្លែងដែរថាអ្នកសារព័ត៌មានមិនមែនផ្សព្វផ្សាយតែបញ្ហាសង្គមទេ ពោលគឺបងប្អូនខ្លះផ្សព្វផ្សាយរឿងសេដ្ឋកិច្ច បងប្អូនខ្លះផ្សព្វផ្សាយរឿងសុខភាព ខ្លះផ្សព្វផ្សាយរឿង ផលិតផល សំខាន់គឺសុក្រឹតភាព។ការធានាបាននូវសុក្រឹតភាពនេះបើទោះយើងមិនបានល្អឥតខ្ចោះ គ្មាននរណាដឹងបានគ្រប់ជ្រុងជ្រោយទេ សូម្បីតែCNN ផ្ទុះនៅកាហ្សាមិនអាចដឹងព័ត៌មានគ្រប់ទេ ប៉ុន្តែគេត្រូវផ្សាយព័ត៌មាននេះតាមកម្រិតណាមួយ ។អញ្ចឹងយើងចាំបាច់ត្រូវច្បាមយកការស្រាវជ្រាវ យកច្រើនប្រភពដែលអាចធ្វើទាន់ដែលជាប្រភពដែលអាចទុកចិត្តបានគ្រប់គ្រាន់មួយចំនួនដើម្បី យកទៅផ្សាយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!