ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្តមអភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ថា៖ ការអភិវឌ្ឍន៍មិនថាតែផ្នែកពុទ្ធចក្រឬអាណាចក្រទេ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងស្ថេរភាពរបស់ប្រទេសជាតិ នៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ការកសាងផ្នែកព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ប៉ុន្តែប្រសិនបើប្រទេសរបស់យើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម មិនត្រឹមតែគ្មានឱកាសក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រប៉ុណ្ណោះទេ សូម្បីតែសមិទ្ធផលដែលបានកសាងរួចមកហើយ ក៏ត្រូវបានបំភ្លេចបំផ្លាញ ទៅវិញដោយសារសង្គ្រាមដែ ហើយនេះគឺជាការពិតមិនថាប្រទេសកម្ពុជាឬក៏ប្រទេសនៅជុំវិញពិភពលោកនោះទេ គឺមានស្ថានភាពបែបនេះដូចគ្នានៅគ្រប់ទីកន្លែងទាំងអស់ ។ ដូច្នេះសូមពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ បើចង់ឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ យើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដំណើរការក្នុងផ្នែកពុទ្ធចក្ររបស់យើងកំពុងតែមានការការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យមោទនៈជាទីបំផុត ប៉ុន្តែក្នុងនោះ យើងក៏នៅមានបញ្ហាប្រឈមដែលជាអធិករនៅតាមទីវត្តអារាមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកណ្ដាលផងដែរ។ ហើយបញ្ហាអធិករនេះគឺជាបន្ទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តែត្រូវរួមគ្នាបន្តធ្វើការដោះស្រាយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់វត្តអង្គពពាយមានជ័យ ដែលមានស្មារតីសាមគ្គីភាព ឯកភាព និងទ្រទ្រង់ចំពោះវិស័យព្រះពុទ្ធសាសនារបស់យើងបានយ៉ាងល្អប្រសើរ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គនៅស្រុកអង្គស្នួល នឹងបន្តដឹកនាំទីអារាមធ្វើជាគំរូឱ្យល្អសម្រាប់មន្ត្រីសង្ឃឬព្រះសង្ឃផ្សេងៗទៀតបានឃើញភាពជាគំរូនៃស្មារតីសាមគ្គីភាព ឯកភាព ទាំងមន្ត្រីសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត នីមួយៗទាំងអស់នៅទូទាំងស្រុកអង្គស្នួលរបស់យើងនេះ។ ដើម្បីកសាងនូវព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងជឿនលឿនទៅមុខបន្តទៀត ក្នុងពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនដូចសព្វថ្ងៃ ដូច្នេះព្រះមន្ត្រីសង្ឃរបស់យើង ត្រូវដឹកនាំឱ្យមានសាមគ្គីភាព ឯកភាពដោយការគោរពទៅតាមពុទ្ធវិន័យឱ្យបានត្រឹមត្រូវ មានសីលធម៌ សុជីវធម៌ល្អ នោះគឺជាឱកាសនូវការកសាងទីអារាមនីមួយៗ ឱ្យទទួលបាននូវការរីកចម្រើន តាមរយៈការចូលធ្វើបុណ្យ ការគាំទ្រពីពុទ្ធសាសនិក នៅក្នុងទីវត្តអារាមនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមផ្ដល់នូវការគាំទ្រនៅគ្រប់ទីអារាមទាំងអស់ ក្នុងការរៀបចំនូវសណ្ដាប់ធ្នាប់ ការការពារនូវសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរបស់យើងដែលមកធ្វើបុណ្យ មកធ្វើដំណើរកំសាន្ត នៅតាមទីអារាម ដោយត្រូវធ្វើឱ្យទីវត្តអារាមជាកន្លែងដែលស្ងប់ស្ងាត់ សម្រាប់ធ្វើបុណ្យ និងមិនត្រូវមានការគំរាមកំហែង សម្លុត មិនមានអំពើលួច ឆក់ ប្លន់ ដែលបង្កជាការភ័យខ្លាចនៅក្នុងទីវត្តអារាមនានានៅក្នុងស្រុកអង្គស្នួល ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!