ទាន់ហេតុការណ៍
រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
0

ការពង្រឹងរបៀបរបបការងារ និងពង្រឹងការយល់ដឹងបន្ថែមដល់ រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំការពង្រឹងរបៀបរបបការងារ និងពង្រឹងការយល់ដឹងបន្ថែមដល់ រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ត្រីពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់តាមបណ្ដាក្រុង-ស្រុកទាំង១៣ ។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានចាប់ផ្តើមដំណើរការតាំងពីការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ ពោលគឺគម្រោងឃុំ សង្កាត់ គឺជាគម្រោងដែលបាន ឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ហើយថវិកាដែលបានវិភាជសម្រាប់គម្រោងទាំងនេះ ត្រូវឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។

ឯកឧត្តមបន្តទៀតថា៖ អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ លើការងារកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ដោយត្រូវអនុវត្ត ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវអនុវត្តតាមគោលការណ៍ នីតិវិធី ដែលមានចែងនៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់។

ឯកឧត្តមបន្ថែមទៀតថា៖ គ្រប់គម្រោងនីមួយៗ នៅពេលចាប់ផ្តើមអនុវត្ត (សម្រាប់សំណង់) ត្រូវមានសៀវភៅកំណត់ហេតុការងារនៅការដ្ឋាន មេការត្រូវមានសៀវភៅកំណត់ហេតុទុក ជាប់ខ្លួនជាកិច្ចនៅការដ្ឋានសាងសង់ ឱ្យស្របតាមនីតិវិធី សម្រាប់ម្ចាស់គម្រោង ឬគណៈកម្មការគ្រប់គ្រងគម្រោង ឃុំ សង្កាត់ និងមន្ត្រីបច្ចេកទេសចារណែនាំ ឬផ្តល់យោបល់ដល់អ្នកទទួលការ ក្នុងសៀវភៅនោះនៅពេលចុះ ពិនិត្យគម្រោង។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់ លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារ និងពង្រឹងរបៀបរបបការងារប្រចាំថ្ងៃបានល្អ អនុវត្តការងារឱ្យបានត្រឹមត្រូវទៅ តាមតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!