ទាន់ហេតុការណ៍
រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
0

ថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប ចុះអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក តំបន់៣ ខេត្តបន្ទាយមានជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាយមានជ័យ៖ទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ក្រោមឱវាទអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានបន្តចុះធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន ២ ស្ថិតក្រោមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ នៃខេត្តបន្ទាយមានជ័យ ជាប់តំបន់បឹងទន្លេសាប ។

នៅក្នុងដំណើរចុះបេសកកម្មអធិការកិច្ចខាងលើនេះ ត្រូវបានធ្វើការបែងចែកក្រុមការងារទទួលមុខព្រួញ ដូចខាងក្រោម :
១. ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ទទួលចុះអធិការកិច្ច ស្រុកព្រះនេត្រព្រះ ឃុំភ្នំលៀប ជាប់តំបន់៣
២. ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ទទួលចុះអធិការកិច្ច ស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ ជាប់តំបន់៣
៣. ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង ទទួលចុះអធិការកិច្ចស្រុកមង្គលបូរី ឃុំសំបួរ ជាប់តំបន់៣។

សូមជម្រាបថា ៖ ការចុះអធិការកិច្ចរបស់អាជ្ញាធរទន្លេសាប បានពិនិត្យ និងរកឃើញថា សកម្មភាពនៃការចូលទៅបន្តអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ពីសំណាក់ជនខិលខូច ត្រូវបានកាត់បន្ថយមួយកម្រឹត គួរឱ្យកត់សំគាល់ តាមរយៈនៃយន្តការការងារដ៏តឹងរឹង និងម៉ឺងមាត់ ក្នុងការទទួលខុសត្រូវ ចំពោះការការពារ ទប់ស្កាត់ និងផ្សព្វផ្សាយពីកិច្ចសហការរបស់ក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ។

ជារួម ភូមិសាស្រ្តរដ្ឋបាលដែនដីស្ថិតក្រោមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ នៃខេត្តបន្ទាយមានជ័យ មានស្រុកចំនួន ២ និងឃុំចំនួន ៣ ជាប់នឹងផ្ទៃដីដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ។ ផ្ទៃដីក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាប់នឹងតំបន់បឹងទន្លេសាបសរុបរួមប្រមាណ ១០៨ ៤៩៧.៤១ ហត ក្នុងនោះរួមមាន : តំបន់១ ចំនួន ៦៩ ៦៤៤.៦៦ ហត, តំបន់២ ចំនួន ៣០ ១២៤.៨៨ ហត, តំបន់៣ ចំនួន ៨ ៧២៧.៨៧ ហត និងមានបង្គោលព្រំតំបន់៣ ថ្មីចំនួន ៤៧ បង្គោល បានបោះរួចរាល់៕ដោយ​លោក យ៉ាន់ សីហា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!