ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសុខភាព ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍប្រកបដោយភាពធន់ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងវេទិកាការចែករំលែកមេរៀន បទពិសោធន៍ អំពីសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម(GEDSI) ដើម្បីសកម្មភាពរួម របស់ប្រទេសជុំវិញតំបន់ទន្លេមេគង្គ ដែលវេទិកានេះរៀបចំដោយអង្គការ Oxfam តំបន់ ដោយមានការចូលរួមពី ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី ស្ត្រីរស់នៅក្នុងតំបន់ទន្លេមេគង្គ ជនជាតិដើមភាគតិច និងអង្គការដៃគូ ព្រមទាំងបណ្តាញយុវជន និងបណ្តាញ LGBTQ+ សរុបចំនួន៥០នាក់ ស្ត្រី៣៣នាក់។

វេទិកានេះបង្កើតឡើងក្នុងគោលបំណង៖ ១)អបអរសាទរសមិទ្ធផល៖ គូសបញ្ជាក់ពីភាពជោគជ័យសំខាន់ៗ នៃគម្រោង និងការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធ ២)ធ្វើការឆ្លុះបញ្ជាំង៖ តាមរយៈការរៀនសូត្រ និងការកំណត់រកបញ្ហាដើម្បីជាធាតុចូលសម្រាប់សកម្មភាពរួម និងជំរុញការវិនិយោគដែលបាននិងកំពុងបន្ត និងភាពជាដៃគូជាមួយ អង្គការមនុស្សពិការ(DPOs) អង្គការសិទ្ធស្ត្រី និងបណ្តាញស្ត្រីជនជាតិដើមភាគតិច ៣)ចែករំលែកការអនុវត្ត៖ ការគ្រប់គ្រងទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ  ៤) ជំរុញកិច្ចសហប្រតិបត្តិការ៖ ស្វែងរកកិច្ចសហការ ដើម្បីជំរុញឱ្យមានប្រព័ន្ធការផ្លាស់ប្តូរនៅក្នុងវិស័យធន់និងទឹក និងអាកាសធាតុ ទាក់ទងនឹងGEDSI។ តាមរយៈការបង្ហាញ និងពិភាក្សា វេទិកានេះ ទទួលបានលទ្ធផល៖ ១)ផ្លាស់ប្តូរ និងចែករំលែកការយល់ឃើញអំពីGEDSI ២)បានប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការប្រឈមនានាទាក់ទងនឹង GEDSI ការប្រែប្រួលអាកាសធាតុ ជាពិសេសការគ្រប់គ្រងទឹក របស់សហគមន៍ជនជាតិភាគតិច និងប្រជាជនរស់នៅតាមតំបន់ទន្លេមេគង្គ  ៣)បានរៀនសូត្រ និងតាំងចិត្តយកទៅអនុត្តនៅក្នុងស្ថាប័នរបស់ខ្លួន។

លោកជំទាវប្រធាន ក៏បានលើកឡើងផងដែរថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់នូវអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»  និងគោលដៅ និងសកម្មភាពអាទិភាព ដោយផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស លើវិស័យអាទិភាព ដោយសង្កត់ធ្ងន់លើការធ្វើអោយប្រសើរឡើងនូវសុខភាព និងសុខមាលភាពរបស់ប្រជាជន (ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ) ការអភិវឌ្ឍប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូលនូវ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព… ធានានិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
ការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀត ។ ដើម្បីបន្ស៊ីទៅនឹងសកម្មភាពគន្លឹះក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។

ក្រសួងបរិស្ថាន គិតគូរផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប លើកកម្ពស់និរន្តភាព និងសុខមាលភាពនៅតំបន់ជុំវិញបឹងទន្លេសាប ការកាត់បន្ថយសំរាម ការបំពុលប្លាស្ទីក នៅបឹងទន្លេសាបនិងទន្លេ ដើម្បីរក្សាឱ្យបាននូវការគ្រប់គ្រងទឹកដែលមានលំហូរទឹកដោយធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ។ ការកំណត់បាននូវការប្រឈម និងតម្រូវការនៃវេទិកានេះជាធាតុចូលដ៏សំខាន់ សម្រាប់យកទៅប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!