ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ សំដែងការគួរសម សួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ៖ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំ ដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជា ក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ចូលជួបសំដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹក នាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហ្នឹងខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសាលសវនការ សាលាខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បាន ថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ក៏ដូចជាខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើ គ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងដោយ ឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកគាស់អដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ ព្រមទាំងការ ផ្លាស់ប្តូរទស្សនកិច្ច ការទំនាក់ទំនងលើវិស័យការងារ ពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត។

ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណង សាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ដ៏យូរលង់ណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។ ជាពិសេសគឺសង្ឃឹមថា នឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាង មុខដ៏សមគួរណាមួយជាក់ជាមិនខាន៕ ដោយ ខៀវ ផល្លា ពីខេត្តព្រះវិហារ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!