ទាន់ហេតុការណ៍
រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
0

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ដឹកនាំមន្ត្រីជំនាញខេត្ត ចូលរួមសហការជាមួយ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជន ខេត្តបាត់ដំបង ចុះត្រួតពិនិត្យការងារនៅទីតាំងសង្ក្រាន្ត…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ថ្នាក់ដឹកនាំខេត្តបាត់ដំបងសហការជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការងារនៅទីតាំងសង្ក្រាន្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីពន្លឿនការងារឲ្យទាន់ពេលវេលាសម្រាប់ថ្ងៃសង្រ្កាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល មានប្រសាសន៍ថា ដោយគិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងសង្រ្កាន្តក្រុងបាត់ដំបង គឺបានរៀបចំការងាររួចរាល់៨០ភាគរយហើយតំបន់ខ្លះនៃតំបន់ទាំង១១ នៅក្នុងទីតាំងសង្រ្កាន្តបាត់ដំបង ដូចជាតំបន់ពាងទឹកគឺបានរួចរាល់១០០ភាគរយ និង បានដំណើរការសាកល្បងផងដែរ។

ដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃសង្ក្រាន្តខាងមុខ ឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តកាន់តែមានភាពសប្បាយរីករាយ ដោយកម្មវិធីសង្ក្រាន្តបាត់ដំបងឆ្នាំនេះរៀបចំសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងថា ទីតាំងសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានចំនួន១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័ណ៌ទូទៅ
និង តំបន់តន្រ្តីសម័យ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!